CamNews

មនុស្ស១២៣នាក់រងរបួសក្នុងហេតុការណ៍រញ្ជួយដី៦.២ រ៉ិចទ័រនៅប្រទេសប៉ែរ៊ូ

យ៉ាងហោចណាស់មនុស្ស១២៣នាក់បានរងរបួសនៅក្នុងការរញ្ជួយដីមួយនៅក្នុងប្រទេស
ប៉ែរ៊ូក្នុងរង្វាស់ ៦.២រ៉ិចទ័រ នៅថ្ងៃចន្ទ័ម្សិលមិញនេះនៅភាគខាងជើងទីក្រុង Ica។
ភាគច្រើននៃអ្នកទាំងនោះរងគ្រោះសើរស្បែកតែប៉ុណ្ណោះដែលត្រូវបានគេព្យាបាលភ្លាមៗ
នៅមន្ទីរពេទ្យក្បែរនោះ, ដែលក្នុងនោះផងដែរផ្ទះចំនួន៥០ត្រូវបានបំផ្លាញនៅក្នុងការរញ្ជួយ
នេះផងដែរ។
អាជ្ញាធរនិយាយថា នៅពេលនេះអគ្គីសនី និងបណ្តាញនានាដែលត្រូវបានបង្អាក់ក្នុងពេល
រញ្ជួយនោះត្រូវបានស្តារឡើងវិញរួចរាល់។
រញ្ជួយដីមានកំរិត ៤.២រ៉ិចទ័រមួយទៀតក៏ត្រូវបានវាយប្រហារផងដែរក្នុងទីក្រុង Ica នេះ។
គួរបញ្ជាក់ថារញ្ជួយដីកំរិត ៦.២រ៉ិចទ័រដែលបានវាយប្រហារមកលើទីក្រុង Ica ប្រទេសប៉ែរ៊ូ
ម្សិលមិញនេះគឺជាគ្រោះរញ្ជួយដីខ្លាំងបំផុតក្នុងទ្វីបអាមេរិចខាងត្បូងក្នុងឆ្នាំ២០១២នេះ៕

ដោយ វឌ្ឍនា
xinhua