យោងតាមកាសែតហុងកុង នៅផ្ងៃនេះ បានចុះផ្សាយព័ត៌មានមួយ ឲ្យដឹងថា ក្រុមតារាចម្រៀង ស្រី 4Minute របស់កូរ៉េខាងត្បូង មុនយប់សម្តែង ក្នុងដំណើរ Asia World Tour ពួកនាង បានមានមុខនៅក្នុងក្លឹបរាត្រីដ៏ល្បីឈ្មោះមួយ នៅក្នុងតំបន់ Lan Kwai Fong។ ក្រុមតារាចម្រៀង ស្រីខាងលើនេះ បានមានមុខនៅក្លឹប រាងយប់បន្តិច និងបន្តការជួបជុំសប្បាយរីករាយក្នុងក្លឹប នោះ រហូតដល់ ម៉ោង ១រំលងអាធ្រាត្រ។
ក្រុម 4Minute បានធ្វើការជប់លៀង រាំច្រៀងនៅក្នុងក្លឹបរាត្រី
បណ្តារូបភាពដែលបានផ្តិតជាប់ទិដ្ឋភាព របស់ 4Minute បានឲ្យឃើញថា នាង HyunA មាន ភាពលេចធ្លោ សប្បាយរីករាយជាងគេ។ នាងបានស៊ីផឹក និងរាំជាបន្តបន្ទាប់ ពេលអង្គុយនៅ ក្នុងក្លឹបរាត្រី ជាមួយនឹងក្រុមបុរសៗ អាថ៌កំបាំង ប៉ុន្មាននាក់។ សមាជិករបស់ក្រុមតារាចម្រៀង ខាងលើ ត្រូវបានគេរៀបរាប់ឲ្យដឹងថា ពួកគេបានផឹកស្រាអស់ជាច្រើន បាត់បង់ការគ្រប់គ្រង អារម្មណ៍ ស្រែករាំច្រៀងជាបន្តបន្ទាប់ ហើយក៏មិនបានចោល នូវការប្រើប្រាស់ថ្នាំគ្រវីក្បាល ផងដែរ។
ប្រហែលជាម៉ោង ១រំលងអាធ្រាត្រ ក្រុមប៉ូលិសហុងកុង ស្រាប់តែលេចមុខ ចេញមកត្រួត ពិនិត្យ ក្លឹបរាត្រីនេះ ហើយក្រុមតារាចម្រៀង 4Minute ត្រូវបានប៉ូលិសអញ្ជើញចេញមកក្រៅ រួមជាមួយនឹងភ្ញៀវទាំងអស់ក្នុងក្លឹបនោះ នៅវេលាម៉ោងប្រហែល ២ និង ៤៥ម៉ោង រំលង អាធ្រាត្រ។ សមាជិកក្រុម 4Minute បានឱនមុខចុះ ដើម្បីគេចចេញពីកាណុងកាមេរ៉ា អ្នក កាសែត។ រីឯអ្នកគ្រប់គ្រងក្លឹប បានស្នើសុំឲ្យក្រុមអ្នកកាសែត មិនត្រូវថតរូបទេ នៅពេលដែល មិនទាន់ទទួលបាន ព័ត៌មានច្បាស់ការ។