មានប្រិយមិត្តមួយចំនួនប្រហែលជាសប្បាយចិត្តប្រសិនបើអ្នកជាប្រិយមិត្តរបស់អតីតតារាគូស្នេហ៍
Kristen Stewart និង Robert Pattinson ហើយបានឮដំណឹងថាអ្នកទាំង ២ បានចាប់ដៃគ្នាវិញនោះ?
តែសុំទោសផងដែរការពិតទៅអ្នកទាំង ២ ពិតជាចាប់ដៃគ្នាវិញមែន ប៉ុន្តែការចាប់ដៃនេះគឺមានតែនៅ
ក្នុងខ្សែភាពយន្តថ្មីរឿង Twilight: Breaking Dawn 2 ប៉ុណ្ណោះ។
រូបភាព Poster របស់ខ្សែភាពយន្តថ្មីនេះបានចេញផ្សាយកាលពីពេលថ្មីៗនេះដោយគេនឹងបន្តក្នុង
ការផលិតខ្សែភាពយន្តនេះ ក៏ដូចគ្នានឹង Pattinson និង Stewart ទោះបីជាពួកគេមើលមុខគ្នាមិនត្រូវ
ក៏ដោយ។ ស្នេហារបស់អ្នកទាំង ២ បានបែកបាក់និងចូលដល់ដំណាក់កាលគ្រោះថ្នាក់ក្រោយពេល
ដែលលេចចេញដំណឹងដែល Stewart មានទំនាក់ទំនងស្នេហាជាមួយអ្នកដឹកនាំរឿងដែលមានកូន
ប្រពន្ធ វ័យ ៤១ ឆ្នាំ Ruper Sanders មកនោះ។
ទោះបីជាមានការសុំទោសជាសាធារណៈក្ដីក៏ Pattinson នៅតែមិនខ្វល់ហើយបានចាកចេញពីផ្ទះ
ទៅនៅផ្ទះរបស់មិត្តភ័ក្រខ្លួនបាត់ស្រមោល ហើយមកដល់ពេលនេះអ្នកទាំង ២ ដូចជាមិនមាន
សញ្ញាថាជានាគ្នាវិញក្រៅសាច់រឿង Twilight នោះទេ។ បើតាម People.com បានអោយដឹងថា
អតីតគូស្នេហ៍ទាំង ២ នេះនឹងទៅចូលរួមក្នុងកម្មវិធី Toronto Film Festival នៅប្រទេសកាណាដា
នៅខែកញ្ញា ចាប់ពីថ្ងៃទី ៦ ដល់ ១៦។ យើងចាំមើលទាំងអស់គ្នាថាតើការថតខ្សែភាពយន្តថ្មីនេះ
អាចនាំអោយអ្នកទាំង ២ ជានាគ្នាវិញទេ? តែធម្មតាប្រុសណាមិនឈឺ បើសង្សារខ្លួនក្បត់នោះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail