Kristen Stewart កំពុងមានបញ្ហាចំរូងចំរាស់ដែលល្បីថាមានសម្ព័នភាពលូចលាក់ជាមួយនិងអ្នកដឹក
នាំរឿងលោក Rupert Sanders ដែលនាំអោយមានភាពស្រឡាំងកាំងទាំងប្រិយមិត្តក៏ដូចជាសង្សារ
របស់នាងផ្ទាល់គឺ Robert Pattinson។
Kristen ជាមួយនឹងអ្នកដឹកនាំរឿង Snow White and The HuntsMan
តារាវ័យ ២២ ឆ្នាំនិងជាតារាស្រីនៅកំពូលតារាងក្នុងចំណោមតារា Hollywood រូបនេះបានសារភាព
តាមទស្សនាវត្តី People Magazine ដែលនាងបានសារភាពថានាងពិតជាបានក្បត់លើសង្សាររបស់
នាងគឺ Robert Pattinson មែន។
Kristen បាននិយាយសុំទោសដល់មិត្តទាំងអស់គ្នា ជាពិសេស Robert ដែលជាមិត្តប្រុសយូរអង្វែង
របស់នាងអោយអត់ទោសអោយដល់ទង្វើមិនគប្បីរបស់នាងដែលនាងបានធ្វើទាំងឡាយជាមួយ
Rupert Sanders។ ចំណែកឯអ្នកដឹកនាំរឿង Snow White រូបនេះក៏បានចេញមុខសុំទោសផងដែរ
ចំពោះរឿងហេតុដែលមិនគួរអោយកើតនេះ លោកបានប្រាប់ថាលោកស្រលាញ់ប្រពន្ធ និងកូនៗ
របស់លោកជាទីបំផុតដែល មិនអាចកាត់ថ្លៃបាននៅលើលោកនេះ ដូចនេះហើយលោកមិនអាច
ចុះចោលពួកគេដោយសារតែអារម្មណ៍បន្តិចបន្តួចជាមួយ Kristen នោះទេ។
គូស្នេហ៍ Twilight Kristen និង Robert
ចំពោះ Robert Pattison កំពុងតែស្រឡាំងកាំងជាមួយនិងបញ្ហានេះដោយមិនទាន់នឹងមានអ្វីដាប្រ
តិកម្មមកវិញនោះតេ។ Kristen និងអ្នកដឹកនាំរឿងរូបនេះត្រូវបានគេឃើញជួបគ្នាដូចជាគួសង្សារ
កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងមកនេះហើយមកដល់ពេលនេះគេទាំង ២ ក៏បានសារភាព និងសុំ
អភ័យទោសពីសំណាក់អ្នកពាក់ព័ន្ធផងដែរ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ hindustantimes