CamNews

តារា 

Kristen Stewart និង Robert Pattinson កាន់តែស្រលាញ់គ្នាជាងមុន

ជុំវិញរឿងរ៉ាវតារាគូស្នេហាយូរអង្វែងគឺ Robert Pattinson និងនាង Kristen Stewart ដែលបានបែក
បាក់គ្នាកាលពីខែសីហាកន្លងមកនេះនោះ ពួកគេបានជានាគ្នាវិញហើយ ជាមួយគ្នានេះ Rob' បាន
ប្រាប់ថាកំពុងតែមានគំរោងរៀបការទៀតផង។

កាលពីសប្ដាហ៍មុននេះ Kristen និង Rob បានបង្ហាញខ្លួននៅក្នុងកម្មវិធីជប់លៀងអាហារពេលល្ងាច
មួយនៅក្នុងទីក្រុង New York។ ដែលគូស្នេហ៍មួយគួនេះបានបង្ហាញខ្លួននាម៉ោងប្រមាណ ១០ យប់
ហើយមើលទៅគឺពួកគេនៅតែស្និទ្ធស្នាលដដែលព្រោះឃើញថា Robert នៅតែកាន់ដៃនាង Kristen
ជាប់មិនលែងទាល់តែសោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ dnaindia 

 


Tags: Kristen stewart robert pattison