កាលពីវេលាម៉ោង ១០ ថ្ងៃទី ២៤ តារាម៉ូដែលម្នាក់របស់វៀតណាម គឺនាង Vo Hoang Yen
ត្រូវបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ក្រុងហូជីមិញ ពិន័យជាប្រាក់ចំនួន ៣,៥លាន
ដុង(ប្រហែល ១៦០ដុល្លារ) ដោយសារការបញ្ចេញសុដន់ នៅលើឆាកសំដែង។
កាលពីថ្ងៃទី ២៤ធ្នូកន្លងទៅ តារាដើរម៉ូដ Vo Hoang Yen រួមនឹងគណកម្មធិការគ្រប់គ្រងនៃ
កម្មវិធីសំដែង ត្រូវបានអញ្ជើញឱ្យមកកាន់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃក្រុងហូជីមិញ
ដើម្បីទទួលការពិន័យចំពោះការធ្វើឱ្យមានបញ្ហាលេចសុដន់ នៅក្នុងកម្មវិធីបង្ហាញម៉ូដ ដែល
ត្រូវបានធ្វើឡើង កាលពីយប់ថ្ងៃទី ២០ធ្នូ ឆ្នាំ ២០១២។ ក្រៅពីតារាដើរម៉ូដ Hoang Yen ក្រុម
គណកម្មការគ្រប់គ្រងកម្មវិធី ក៏ត្រូវពិន័យចំនួន ប្រហែល ៣៥៧ដុល្លារអាមេរិកផងដែរ។