ដោយសារតែមើលឃើញថា វិស័យភាពយន្ដបរទេសបាននិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង
ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនហេឡូ ក៏បានចាប់ដៃគូជាមួយរោងភាពយន្ដ ផ្លាទីនឹម ស៊ីនេផ្លិច ដើម្បី
រួមចំណែកនាំមកនូវចំណីអារម្មណ៍ដ៏អស្ចារ្យដល់យុវវ័យ។
ហេឡូ ចាប់ដៃគូជាមួយរោងភាពយន្ដ ផ្លាទីនឹម ស៊ីនេផ្លិច
ជាមួយគ្នានេះដែរ ហេឡូក៏មានកម្មវិធីពិសេសមួយសម្រាប់អតិថិជនរបស់ហេឡូ ដោយបង្កើតនូវ
កម្មវិធី Hello Platinum Day ដើម្បីផ្ដល់ជូនដល់អតិថិជនរបស់ហេឡូ ទាំងអស់ ឈ្នះសំបុត្រចូល
ទស្សនាខ្សែភាពយន្ដ "Silent Hill" ដែលជាខ្សែភាពយន្ដដ៏រន្ធត់ សម្រាប់ថ្ងៃបុណ្យ Halloween ដែល
ត្រូវបានចាប់រៀបចំធ្វើឡើងកាលពីថ្ងៃទី ៣១តុលាកន្លងទៅ នៅរោងភាពយន្ដ ផ្លាទីនឹម ស៊ីនេផ្លិច
ផ្សារសូរីយា ជាន់ទី៤។
រោងភាពយន្ដ ផ្លាទីនឹម ស៊ីនេផ្លិច
លោក អាល់ហ្វី ប្រាសិត្យូ នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ន ហេឡូ បានមានប្រសាសន៍ក្នុង
ឱកាសនៃការបើកសម្ភោធជាផ្លូវការនៃភាពជាដៃគូនេះថា ៖ "នេះជាមោទនភាពរបស់យើងមួយទៀត
ដែលបានផ្ដល់ជូននូវការកំសាន្ដបែបថ្មីដល់អតិថិជនរបស់យើង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់
ផងដែរ ហើយយើងក៏សង្ឃឹមថា ហេឡូ នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន
កម្ពុជា"។
អតិថិជនជាច្រើនកំពុងបញ្ចូលលេខកូដដើម្បីអាចទទួលបានរង្វាន់ពីហេឡូ
លោក អាល់ហ្វី ប្រាសិត្យូ បន្ដថា "នេះគ្រាន់តែជាការចាប់ផ្ដើមនៃភាពជាដៃគូរបស់ ហេឡូ និងរោង
ភាពយន្ដ ផ្លាទីនឹមស៊ីនេផ្លិចតែប៉ុណ្ណោះ។ យើងសន្យាថា នៅពេលអនាគត យើងនឹងនាំមកនូវកម្មវិធីថ្មីៗ
និងទំនើបជូនដល់ប្រជាជនកម្ពុជា ជាពិសេសគឺអតិថិជនរបស់ ហេឡូ តាមរយៈកិច្ចសហការណ៍នេះ"៕
ដោយ ៖ សូរីយ៉ា