ស្មាតហ្វូន Nokia Asha 311គឺជាទូរស័ព្ទវៃឆ្លាតថ្មីដែលនឹងចេញលក់នៅទីផ្សារកម្ពុជា
នៅដើមខែសីហា ដ៏ខ្លីខាងមុខនេះ។ ដោយផ្តល់ជូនក្នុងតម្លៃត្រឹមតែ 119 ដុល្លារ
ប៉ុណ្ណោះ, Nokia Asha 311 មានអេក្រង់ Touchscreen, អ៊ិនធឺណិត 3.5G, Processor
1GHz និងអានព័ត៌មានអនឡាញជាភាសាខ្មែរបាន។ អ្វីដែលរឹតតែពិសេសនោះគឺ Nokia
Asha 311 ក៏នឹងមានផ្តល់ជូននូវ EA Games ចំនួន ៤០ និង Angry Bird Light រួមជាមួយ
លេខទូរស័ព្ទដ៏ពិសេសពី hello ដោយឥតគិតថ្លៃថែមទៀតផង។
ក្រោយពីបានចេញលក់ស្មាតហ្វូន Nokia Asha 311 និងស្មាតហ្វូន Nokia Asha 305ស៊ីមពីរកាល
ពីសប្តាហ៍កន្លងទៅ ថ្ងៃនេះតំណាងក្រុមហ៊ុន Nokia ប្រចាំរាជធានីភ្នំពេញបានប្រកាសថា Nokia
និង hello បានធ្វើសហប្រតិបត្តិការមួយក្នុងគោលបំណងរួមគ្នាបំពេញក្តីបំណងអតិថិជន។
តាមរយៈកិច្ចសហប្រតិបត្តិការនេះក្រុមហ៊ុន Nokia នឹងផ្តល់ស៊ីមកាត hello ដែលមានលេខពិសេស
ជូនទៅអតិថិជនដែលបានជាវស្មាតហ្វូន Nokia Asha 311 យកទៅប្រើប្រាស់។ ការផ្តល់ជូនខាងលើ
នេះនឹងត្រូវ ចាប់ផ្តើមពីខែសីហានិងបញ្ចប់ទៅវិញត្រឹមដំណាច់ខែតុលាខាងមុខនេះ។
លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានប្រសាសន៍ថា៖ យើង
មាន បំណងបំពេញសេចក្តីប្រាថ្នាអតិថិជន ជាពិសេសយុវវ័យសម័យទំនើប ដែលចង់បានទូរស័ព្ទ
ឆ្លាតវៃមានល្បឿនលឿន មានថ្មកាន់ថាមពលបានយូរ អាចលេងហ្គេមបានច្រើនប្រភេទ ប្រើអ៊ីនធឺ-
ណេត និង បណ្តាញសង្គមច្រើនតែចំណាយតិច និងមានលេខពិសេសថែមទៀត។ តាមការសង្កេត
ជារឿយៗ យើងឃើញថា លេខពិសេស នៅក្នុងប្រទេសកម្ពុជាមានតម្លៃថ្លៃ ដូច្នេះ Nokia និង hello
បានរួមគ្នាជួយបង្កលក្ខណៈឲ្យយុវវ័យ សម្រេចគោលបំណងរបស់ខ្លួន។
NOKIA ចាប់ដៃគូជាមួយ hello ផ្តល់លេខពិសេសជូនអតិថិជនស្មាតហ្វូន NOKIA ASHA 311
ស្របពេលជាមួយគ្នានេះ លោក វ៉ាន់ ដារា នាយកផ្នែកលក់ និងសេវាកម្មនៃក្រុមហ៊ុន hello បានមាន
ប្រសាសន៍ថា ក្រុមហ៊ុន hello រីករាយនឹងកិច្ចសហប្រតិបត្តិការជាមួយ Nokia ក្នុងការផ្តល់ជូនខាងលើ
នេះ។ ហើយយើងសង្ឃឹមថាជាមួយគម្រោង”ហេឡួអស្ចារ្យ” ថ្មីរបស់យើង ដែលផ្តល់ជូនអតិថិជននូវ
ការ និយាយ ការផ្ញើសារ ការប្រើអ៊ីនធឺណិតឥតគិតថ្លៃ និងការផ្តល់ជូនផ្សេងៗទៀត នឹងកាន់តែធ្វើឲ្យ
មាន ការទាក់ទាញ និងចាប់អារម្មណ៍ពីស្រទាប់យុវវ័យ៕
ស្មាតហ្វូន NOKIA ASHA 311
ដោយ៖ សិលា
ប្រភព៖ NOKIA KTH