CamNews

តារា 

តារាម៉ូដែលវ័យ ៦២ ឆ្នាំ មានដងខ្លួន នៅតែស្អាត ដូចយុវវ័យ

បើទោះជាឈានចូលដល់វ័យចំណាស់ទៅហើយក្តី ប៉ុន្តែលោកយាយ Suzy Monty នៅតែរក្សាបាន
នូវរូបរាង ដងខ្លួន យ៉ាងស្វែល រីឯសាច់ឈាមវិញ ក៏នៅតែស្រស់ស្អាត មិនចាញ់នារីៗវ័យក្មេង ដែល
ជាយុវវ័យ សម័យនេះឡើយ។

លោកយាយ Suzy Monty ឆ្នាំនេះមានអាយុ ៦២ឆ្នាំ ហើយ ប៉ុន្តែរូបរាងដងខ្លួនរបស់លោកយាយ ធ្វើ
ឲ្យនារីជាច្រើននាក់ច្រណែន និងស្រមៃចង់បានរាងដូចលោកយាយ គ្រប់ៗគ្នា។ បច្ចុប្បន្នលោកយាយ
គឺជាតារាម៉ូដម្នាក់​ដែលមានអាយុច្រើន ដែលទទួលបានជោគជ័យបំផុត នៅប្រទេសអង់គ្លេស។

លោកយាយ Suzy Monty ចាប់ផ្តើមឈានចូលក្នុងវិស័យសិល្បៈ ធ្វើជាតារាបង្ហាញម៉ូដ ក្នុងវ័យ ២០ឆ្នាំ
ហើយកាលពីលោកយាយឈានដល់វ័យ ៤០ឆ្នាំ គាត់ប៊ិះតែនឹងបោះបង់ចោលអាជីពនេះទៅហើយ
ដោយសារគាត់បានមានជំងឺ glandular fever។ ប៉ុន្តែដោយសារតែការស្រលាញ់អាជីពនេះខ្លាំង លោក
យាយក៏បានសំរេចចិត្ត ចូលក្នុងអាជីពនេះវិញ បន្ទាប់ពីបានសំរាកព្យាបាលជំងឺ អស់រយះពេលដ៏យូរ
គ្រាន់បើមក។

 

សព្វថ្ងៃនេះ បើទោះជាមានអាយុ ៦២ ឆ្នាំទៅហើយក៏ដោយ ប៉ុន្តែលោកយាយ Suzy Monty នៅតែ
មានមុខជារឿយៗ ចូលរួមបណ្តាពិធីថតរូបផ្សេងៗ ថតស្ប៉តពាណិជ្ជកម្ម ក្នុងតួនាទីជាតារាម៉ូដ។
ហើយបច្ចុប្បន្ននេះ ការងាររបស់គាត់ ក៏ហាក់ដូចជាមានការរវល់ច្រើនជាងមុនផងដែរ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ afamily

 


Tags: Model 62 years body beautiful youth Suzy Monty entertainment star