CamNews

កីឡាអន្តរជាតិ 

Real ស៊ី Razgrad ៤-០ ស្របពេល Liverpool ហាលអាវទាំងអាម៉ាស់បំផុត (Video Inside)

ក្រុងម៉ាឌ្រីដ៖ ពិតជាខ្លាំងមែន៦ប្រកួតមិនដែលចាញ់ និងសោះ គឺឈ្នះរបស់ក្រុមការពារតំណែងជើងឯកស្តេចស Real Madrid ជាមួយនឹងការបំបាក់ក្រុមភ្ញៀវមក ពីបុលហ្គារី Razgrad ៤-០ ទៀត ខណៈដែលហង្សក្រហម Liverpool ហាលក្នុងទឹកដីទាំងអាម៉ាស់បំផុតយប់មិញនេះដោយលេងបានស្មើលទ្ធផល ១-១ ទល់នឹងក្រុមមកពីស្វីស Basel ។

Real Madrid បានដាក់សម្ភាធទៅលើ Razgrad យ៉ាងខ្លាំងតាំងពីដើមតង់ទី១មកម្ល៉េះ និងបានធ្វើឲ្យខ្សែការពារ Marcelinho របស់ Razgrad ត្រូវពិន័យកាតក្រហមផងដែរនៅនាទី១៩ពីការធ្វើឲ្យមានកំហុសនៅក្នុង ប្រអប់គ្រោះថ្នាក់ និងពិន័យបាល់១១ម៉ែត្រស៊ុតបាន សម្រេចដោយខ្សែប្រយុទ្ធ Cristiano Ronaldo នៅនាទី២០ មុនពេលមិត្តរួមក្រុម Gareth Bale បន្ថែមគ្រាប់ទី២នៅនាទី៣៨ ។

តែយ៉ាងណាក៏ដោយការនាំមុខ ២-០ ក្នុងវគ្គទី១នៅមិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមដែលខ្លាំងរបស់លោក Carlo Ancelotti ឡើយដោយបន្តរកបាន២គ្រាប់នៅមុនពេលសល់១០ទៀតនឹងដល់ទីបញ្ចប់ហើយនោះពីការធ្វើបានសម្រេច ដោយកីឡាករ Alvaro Arbeloa នៅនាទី៨០ និង Alvaro Medran នាទី៨៨ ដែលបានក្លាយទៅជាក្រុម លេខលេងមិន ចាញ់ក្នុងវគ្គជម្រុះ៣២ក្រុមនៃ UEFA Champions League រដូវកាលឆ្នាំ២០១៤-២០១៥នេះ ។

ងាកមកមើលក្រុមហង្សក្រហម Liverpool របស់អង់គ្លេសវិញលេងអន់មែនទែនក្នុងទឹកដី និងបានហាលអាវបាត់ទៅ ហើយក្រោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣ប្រចាំពូល B ដោយសារតែប្រកួតបានស្មើលទ្ធផល ១-១ ទល់នឹង ក្រុមភ្ញៀវមកពីស្វីស Basel យប់មិញនេះមិននឹកស្មាន ។ ការចាប់ផ្តើមនូវទម្រង់លេងដ៏អន់បំផុត Liverpool បានរបូត ១គ្រាប់មុននៅនាទី២៥ពីការធ្វើបានសម្រេចដោយកីឡាករ Fabian Frei មុនពេលខ្សែបម្រើប្រយុទ្ធ ប្រធានក្រុម Steven Gerrard ជួយឲ្យក្រុមហង្សតាមបានស្មើវិញនៅនាទី៨១ តែយឺតពេលបាត់ទៅហើយដោយ មានតែ៥ពិន្ទុឈរ នៅលេខ៥ ខណៈដែល Basel រកបាន៧ពិន្ទុទៅវគ្គ១៦ក្រុមចុងក្រោយជាមួយនឹង Real Madrid ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chelsea Football Sport news Camnews Newcastle United