CamNews

កំសាន្ត 

ឌុច លីដា ចង់ចាប់​អាជីព​ជា​តារាចម្រៀង បែរ​ជា​ខកចិត្ត​ដោយ​សារ​សំឡេង

ភ្នំពេញៈ កញ្ញា ឌុច លីដា ជាតារាសម្ដែងមុខឆ្នាស់ មានឈ្មោះសំឡេង ក្នុងវិថីសិល្បៈ និងកំពុង
តែចាប់ផ្តើមមានសន្ទុះការងារកាន់តែរីកចម្រើន បន្ថែមមួយកម្រិតទៀត ខណៈនាងក៏បានបង្ហើប
ពីមហិច្ឆតា ប្រាថ្នាចង់ចាប់អាជីពថ្មីមួយទៀត បន្ថែមលើអាជីពចាស់ តម្រូវទៅតាមទីផ្សារសិល្បៈ
បច្ចុប្បន្ន គឺចង់ក្លាយខ្លួន ជាតារាចម្រៀង។ ប៉ុន្តែអ្វីដែលធ្វើឲ្យនាង នៅទ្រឹងមួយ កន្លែងមិនអាច
ចាប់អាជីពនេះបាន ព្រោះតែសំឡេងរបស់ នាងច្រៀងមិនពីរោះដូចគេ ទើបធ្វើឲ្យនាងត្រូវខក
|ចិត្ត ទាំងកណ្តាលទីបែបនេះ ។

បច្ចុប្បន្នគេសង្កេតឃើញថា មានសិល្បករ-សិល្បការិនីជាច្រើន បានវិវត្តន៍ខ្លួន ពីអាជីពមួយ
|លោតទៅចាប់អាជីពជាច្រើន នៅក្នុងសិល្បៈ ដូចជាតារាសម្តែង ត្រូវទៅចាប់យកអាជីព ជា
តារាចម្រៀង ពិធីការិនី និងការងារជាច្រើនទៀត ឲ្យតែការងារក្នុងសិល្បៈ ដោយពួកគេត្រូវ
ចាំបាច់ចេះ ស្ទើរតែទាំងអស់ តម្រូវទៅលើទីផ្សារការងារ នាពេលបច្ចុប្បន្ន ។ ប្រសិនបើពួក
គេ មានអាជីពជំនាញ តែមួយមុខ នៅពេលមានការងារផ្នែកផ្សេង ទាក់ទងមក ធ្វើឲ្យពួកគេ
មិនអាចទទួលយក អាចបាត់បង់ចំណូល និងឱកាសសាង កេរ្តិ៍ឈ្មោះមួយផ្នែកថែមទៀតផង។

ជាមួយគ្នានោះ តារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះចង្កេះរាងតូច ទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ឌុច
លីដា បានប្រាប់ Looking TODAY ឲ្យដឹងថា សម្រាប់ការងារសិល្បៈ បច្ចុប្បន្នទទួលទាំងអស់
មិនថាការសម្តែង ថតខារ៉ាអូខេ ថតម៉ូដែល ផ្សាយស្ពតពាណិជ្ជកម្ម និងការដើរម៉ូដ ជាដើម ឲ្យ
តែមានគេទាក់ទង ព្រោះថាបើយើងចេះ ជំនាញតែមួយ ទទួលតែការងារមួយ គឺទៅមិនរួចទេ
ទាល់តែយើងឆ្លៀតពេល ហាត់រៀនបន្ថែមពង្រីក អាជីពឲ្យច្រើន តម្រូវចិត្តអ្នកដែលទាក់ទង
ការងារមក។ ពេលនេះ ឌុច លីដា បានចាប់ អាជីពបន្ថែមច្រើនគួរសម ហើយនៅក្នុងពេលខាង
មុខនេះ បើសិនជាមានឱកាសល្អ នាងក៏មានបំណងចង់ចាប់ អាជីពជាតារាចម្រៀងមួយទៀត។

ស្រីស្រស់សំឡេងស្រទន់ ឌុច លីដា បានប្រាប់ឲ្យដឹង ដោយសម្តីខកចិត្តថា “ខ្ញុំពិតជាចង់ ចាប់
អាជីពនៅក្នុងសិល្បៈទាំងអស់ ប៉ុន្តែ ខ្ញុំមិនដឹងថា សមត្ថភាពរបស់ខ្ញុំ អាចធ្វើបានដល់កម្រិតណា
នោះទេ ព្រោះថាកន្លងមក ខ្ញុំធ្លាប់សាកល្បងច្រៀងខ្លះៗដែរ តែដូចជាទៅមិនរួចសោះប្រហែល
ជាមកពីសំឡេងខ្ញុំ មិនអំណោយផលហើយមើលទៅ..!។ តែខ្ញុំនឹងខំប្រឹងព្យាយាមបន្តទៀត ហាត់
ច្រៀងឲ្យល្អ ដោយសារកន្លងមក ធ្លាប់មានអ្នករៀបចំ ខនសឺត នៅក្រៅប្រទេសទាក់ទងចង់ ហៅ
ខ្ញុំចេញទៅសម្តែង និងច្រៀងតែខ្ញុំអត់ចេះច្រៀងទើបត្រូវអាក់ខាន មិនបានទទួលការងារនេះ..!”។

កញ្ញា លីដា បានប្រាប់ទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នកសិល្បៈច្រើន
ណាស់ ដែលខំប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួន នៅក្នុងសិល្បៈ ព្រោះថាពន្លកអ្នកសិល្បៈ ចេះ
តែរីកលូតលាស់ស្ទើររាល់ថ្ងៃ ធ្វើឲ្យទីផ្សារការងារ មានកម្រិត ដូច្នេះក្នុងនាម ជាអ្នកសិល្បៈ យើង
ត្រូវចេះបត់បែនទៅតាមទីផ្សារ ការងារមិនមែន អាងតែលើសម្រស់ ឬក៏ភាពល្បីល្បាញ តែមួយ
មុខទេ ៕

ផ្តល់សិទ្ធិដោយ​៖ ដើមអំពិល


Tags: duch lida entertainment khmer star andy actress ឌុច លីដា