CamNews

តារា 

Lee Hyori បដិសេធព័ត៌មាន រៀបការជាមួយ បុរសមុខអាក្រក់ Lee Sang Soon

ចាប់តាំងពីស្រីស្អាតរបស់កូរ៉េខាងត្បូង នាង Lee Hyori  បានបង្ហើបពីទំនាក់ទំនងស្នេហារបស់
នាងជាមួយនិងបុរសម្នាក់ដែលត្រូវបានគេមើលឃើញថា មានសម្រស់អន់ជាងនាងរួចមក រឿង
ស្នេហារបស់ពួកគេ ក៏ចាប់ផ្ដើមត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។

កាលពីពេលថ្មីៗនេះ ស្រីស្អាត អាយុ ៣៤ឆ្នាំ Lee Hyori បានទិញដី និងឱ្យគេសាងសង់ផ្ទះមួយ
ខ្នងនៅលើកោះ Jeju ។ ប្រភពជាច្រើនយល់ថា ការសាងសង់ផ្ទះនេះ  គឺក្នុងបំណង  រស់នៅជា
មួយអនាគតស្វាមីរបស់ខ្លួន គឺលោក Lee Sang Soon ដែលត្រូវសាធារណជនរិះគន់ថា ជាបុរស
មុខអាក្រក់ មិនសមនឹងស្រីស្អាត Lee Hyori ។

នៅក្នុងកិច្ចសម្ភាសមួយ អ្នកតំណាងរបស់ Lee Hyori  ទទួលស្គាល់ថា Hyori  កំពុងឱ្យគេសាង
សង់ផ្ទះនៅលើកោះ Jeju ប៉ុន្ដែព័ត៌មានលំអិតស្ដីពីទីតាំង និងស្ថានភាពផ្ទះ មិនទាន់ត្រូវបានគេឱ្យ
ដឹងនៅឡើយ។ ទន្ទឹមនឹងនេះ ខាងក្រុមហ៊ុនគ្រប់គ្រងរបស់ Hyori ​ក៏បានបដិសេធផងដែរ ចំពោះ
ព័ត៌មានដែលថា ស្រីស្អាត Hyori ​នឹងរៀបការជាមួយ Lee Sang Soon ហើយរើទៅរស់នៅក្នុង
ផ្ទះដែលកំពុងសាងសង់នោះ។

ដោយ ៖ សីហា
ប្រភព ៖ DT

Tags: Lee Hyori Lee Sang Soon