(កូរ៉េ)៖ នាង Lee Hyori ត្រូវបានទស្សនិកជន ឲ្យរហ័សនាមថា «Queen of Sexy» ឬដែលយើងហៅថា ម្ចាស់ក្សត្រីយ៍ដ៏សិចស៊ីម្នាក់ ដោយសារតែសម្រស់ និងការ តុបតែងខ្លួនរបស់នាង ពេលឡើងសម្តែងលើឆាក ទាក់ទាញចិត្តអ្នកគាំទ្រឲ្យហ៊ោកញ្ជៀវ មិនស្ទើរឡើយ ព្រោះតែភាពសិចស៊ីរបស់នាង។
តារាស្រីកូរ៉េរូបនេះ គឺជាសមាជិក ក្នុងក្រុមតារាចម្រៀង K-Pop ហើយនាង ក៏ជាតារាសម្តែង ដ៏លេចធ្លោម្នាក់នៅទឹកដីកូរ៉េផងដែរ។ កាលពីថ្ងៃទី១៣ តុលា កន្លងទៅនេះ Lee Hyori បានជួបជាមួយលោក Kim Hyung Seok ដែលជាផលិតករ និងជាអ្នកនិពន្ធ ប្រចាំក្រុមហ៊ុន Kiwi Media Group ដើម្បីចុះកុងត្រានឹងគ្នា សម្រាប់ការចេញអាល់ប៊ុមចម្រៀងថ្មី នៅឆ្នាំ២០១៧ខាងមុខនេះ ក្រោយពីនាងហាក់ដូចជា ផ្អាកសកម្មភាពសម្តែងថ្មីៗ អស់រយៈពេលជាង២ឆ្នាំ មកហើយ។
នៅក្នុងអាល់ប៊ុមថ្មីនេះ ខាងក្រុមហ៊ុនសង្ឃឹមថា អ្នកគាំទ្រនឹងពេញចិត្តការចម្រៀង និងសម្តែងរបស់ Lee Hyori នៅក្នុងអាល់ប៊ុល ជាមួយ Uhm Jung Hwa ដែលមហាជនខានឃើញ ការសម្តែងអស់រយៈពេល៨ឆ្នាំ មកហើយ។ កាលពីឆ្នាំ២០១៣ Lee Hyori បានចេញអាល់ប៊ុមចុងក្រោយ គឺ Album MONOCHROME ក្រោយមក នាងក៏ប្រើជីវិតសាងគ្រួសារ ដ៏រីករាយនៅលើកោះ Jeju ជាមួយស្វាមី គឺលោក Lee Sang Soon មួយរយៈ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង