នៅក្នុងកម្មវីធី Sketchbook ដែលទើបតែបានថតថ្មីៗនេះ Lee Hyori បានបង្ហាញខ្លួនជាមួយនឹង
ឈុតសម្លៀកបំពាក់សំពត់វែង ល្អប្រណិតមួយ។ ជាក់ស្តែង តារាចម្រៀងស្រី ស៊ិចស៊ី បានផ្លាស់
ប្តូរសំពត់វែងរបស់ខ្លួន ទៅជាសំពត់ខ្លីវិញ ដើម្បីសម្តែងក្បាច់រាំ។ ពោលគឺពេលនោះ Lee Hyori
បានហុចកន្រ្តៃមួយ ឲ្យទៅ MC Yoo Hee Yeol និងស្នើសុំឲ្យជួយកាត់ សំពត់របស់ខ្លួនឲ្យខ្លី នៅ
លើឆាកតែម្តង។
Lee Hyori បាននិយាយថា: "កាត់ខ្លីប៉ុណ្ណាក៏បាន តាមតែបងចង់!"។ Yoo Hee Yeol ឆ្លើយតបទៅ
វិញថា: "ខ្ញុំបារម្ភខ្លាចតែ ខ្ញុំក្លាយទៅជាប្រុសខិលនោះទេ" ហើយក៏ចាប់ផ្តើមអនុវត្ត ភារកិច្ច រាងពិ
បាកបន្តិចមួយនេះ។ ពេលនោះ ទស្សនិកជនមួយចំនួន បានស្រែកហោរ ដោយចង់ឲ្យ MC កាត់
សំពត់កាន់តែខ្លី កាន់តែល្អ។
Lee Hyori បានសម្តែងនូវបទចម្រៀងបីបទ ដែលជាបទថ្មីៗរបស់ខ្លួន នៅក្នុងកម្មវិធីនោះ ដែល
បទទាំងបីនោះគឺ Miss Korea, Show Show Show, និង Bad Girls។ កម្មវិធី Sketchbook នឹងធ្វើ
ការចាក់ផ្សាយនៅថ្ងៃទី ៧ ខែមិថុនា ស្អែកនេះ ៕
ដោយ៖ សិលា
ប្រភព៖ K14