CamNews

តារា 

Selena Gomez ត្រូវបានគេប្រទះឃើញ ពាក់អាវសិចស៊ីចំហទ្រូង ទៅទិញបារី

Selena Gomez ទើបតែត្រូវបានក្រុមអ្នកប្រមាញ់រូបភាពតារាៗ ពើបប្រទះឃើញនៅតាមផ្លូវ Tarzana, រដ្ឋ California សហរដ្ឋអាមេរិច។ តារាចម្រៀងស្ថិតក្នុងស្រទាប់យុវវ័យ វ័យក្មេងម្នាក់នេះ តែងតែល្បីល្បាញ ជាមួយនឹងរូបភាព ឆើតឆាយហ៊ឺហារ ប៉ុន្តែលើកនេះ នាងបានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដោយក្នុងដៃរបស់តារាចម្រៀងរូបនេះ មានកាន់បារីមួយកញ្ចប់។

មិនត្រឹមតែប៉ុណ្ណោះទេ Selena នៅថែមទាំងពាក់អាវ ស្ទីលចំហទ្រូង ពណ៌សាច់ បញ្ចេញនូវសាច់ សុដន់ យ៉ាងសិចស៊ីថែមទៀតផង។ តារាចម្រៀងស្រី ដែលជាអតីតសង្សារ របស់ Justin Bieber បានញញឹម យ៉ាងស្រស់ពព្រាយ ក្នុងពេលដែល Justin Bieber កំពុងតែមានរឿង scandal ជាបន្ត បន្ទាប់៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: Selena Gomez wearing topless buy cigarettes Entertainment Singer