CamNews

មិនគួរឲ្យជឿ 

វីដេអូគ្រោះថ្នាក់រន្ធត់ ១៨ ឆ្នាំឡើង សឹមចុចចូលទស្សនា សាហាវ និងព្រឺក្បាលបំផុត

គ្រោះថ្នាក់ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការគូសបញ្ជាក់អោយដឹងពីទំព័រ ឡាយឡីក  ច្រើនជាង ការចុះផ្សាយអោយដឹងថា បានកើតឡើងថ្ងៃទី ៤ ធ្នូ ២០១៤ នេះ នៅឯ Center District  ប្រទេសអ៊ីស្រា អែល ក្នុងនោះ មូលហេតុដែលបានបណ្តាលអោយក្មេងប្រុសម្នាក់នេះឡើង លើបង្គោល អគ្គីសនី មាន កម្លាំងខ្លាំងមួយនេះ រហូតដល់ថ្នាក់​ឆក់នោះ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ពោល   មិនដឹងជា មូលហេតុអ្វីអោយពិតប្រាកដ ដែលញ៉ាំងអោយក្មេងតូចរូបនេះ ហ៊ានឡើងទាំងព្រហើន   យ៉ាងដូច្នេះ ។ ជាអកុសល គ្រោះថ្នាក់ពិតជាបានកើតឡើងពិតប្រាកដមែន ពោលក្មេងប្រុសតូចរូបនេះ    ឆក់ចរន្តអគ្គី សនីស្តែងៗ និងរន្ធត់ជាទីបំផុត រហូតដល់ថ្នាក់ធ្លាក់ចុះដល់ដី ធ្លាក់ចុះពីលើបង្គោលភ្លើងផ្ទាល់តែម្តង ។ ប្រភពដដែលបន្តអោយដឹងថា ជនរងគ្រោះជាក្មេងតូច ជាសំណាងល្អ មិនបានស្លាប់បាត់បង់ជីវិតនោះ ទេ គ្រាន់តែទទួលរងរបួសធ្ងន់តែប៉ុណ្ណោះ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ  ។ ខណៈ ពាំនាំ មកនូវបេក្ខភាពវីដេអូគ្រោះថ្នាក់រន្ធត់មួយនេះ ក្រុមការងារយើងខ្ញុំ សូមក្រើនរំលឹកដល់   មនុស្សរាល់គ្នា មិនថាក្មេង ឬចាស់នោះទេ ចូរកុំឡើងបង្គោលអគ្គីសនី តាមចិត្តឯង ពីព្រោះថា ពិតជាប្រឈមនឹងហានិ ភ័យជាខ្លាំង អាចនឹងស្លាប់បាត់បង់ជីវិត ដោយងាយ ក៏ថាបាន ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយឡីក


Tags: Unt news Viral news Israel Shock Liveleak Shock