ស្ទើរតែមិនគួរអោយជឿ ៖ ជាលទ្ធផល គ្រូជនជាតិ អង់គ្លេស ពីររូប បានបំបែកកំណត់ត្រាពិ
ភពលោកហើយ ជាមួយនឹងដំណើរពនេចរ ដ៏វែងឆ្ងាយរបស់គាត់ ជាមួយនឹងសមិទ្ធផលស្នា
ដៃចុងក្រោយ អូស រ៉ឺម៉ក់កង់បី (តុក តុក) ក្នុងរយៈចម្ងាយជាង ៧០ គ.ម នេះបើយោងតាម
ការដកស្រង់អត្ថបទផ្សាយពី ទំព័រសារព័ត៌មានបរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា គ្រូជនជាតិអង់គ្លេសទាំងពីរនាក់នេះ មានឈ្មោះ Richard Sears និង
Nick Gough បច្ចុប្បន្នបានធ្វើដំណើរមកដល់ប្រទេសប៉េរូ ខណៈពេលដែលគាត់បានធ្វើ
ដំណើរពនេចរ ទូទាំងពិភពលោក បានរយៈចម្ងាយជាង ៣៧,៥០០ គ.ម ក្រោមគំរោងជំនួ
យការអប់រំថ្នាក់មូលដ្ឋាន នៅទ្វីបអាហ្រិក ទ្វីបអាស៊ី និងអាមេរិកខាងត្បូង (aid of grassr-
oots education projects in Africa, Asia and South America) ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ប្រសិនបើពួកគាត់ ពិតជាអាចធ្វើដំ
ណើរវិលត្រលប់ទៅដល់ភាគខាងជើង ប្រទេស ឈីលលី មែននោះ ពួកគាត់នឹងក្លាយជា
បេក្ខភាពធ្វើដំណើរទូទាំងពិភពលោក ដោយរ៉ឺម៉ក់កង់បី មុនដំបូងគេបង្អស់ ។
គួររំឭកផងដែរថា ដំណើរទេសចរណ៍ ក៏ដូចជា ពនេចររបស់ពួកគេ បានចាប់ផ្តើមចេញពីទី
ក្រុងដ៍ ប្រទេសអង់គ្លេស នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១២ ដោយនៅក្នុងនោះ ពួកគាត់បា
នធ្វើដំណើរឆ្លងកាត់ ៣៧ ប្រទេសហើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ