CamNews

យល់ដឹង 

ធម៌ខន្តី


ប្រសិនបើលោកអ្នកមានកំហឹងរោលរាលក្នុងខ្លួន សូមសាកល្បងអាននូវផ្នែកនៃកំណាព្យ
ខាងក្រោម នោះលោកអ្នកអាចនឹងរំសាយកំហឹងក្នុងខ្លួនបាន។

ធម៌នេះធម៌ខ្លាំង កម្លាំងក្រៃលែង
បើឲ្យដុះវែង គ្មានអ្វីខ្លាំងដូច

ត្រូវកាត់ពីតិច ត្រូវក្ដិចពីតូច
ត្រូវអត់ឲ្យរួច ផុតទោសដែលខឹង

អ្នកប្រាជ្ញបុរាណ បានឲ្យដំណឹង
ថាអ្នកមិនខឹង ទើបហៅខន្តី៕


ផ្នែកនៃកំណាព្យនេះ ខ្ញុំបាទ មិនបានដឹងថា មានប្រភពមកពីណា​ទេ ក៍ប៉ុន្តែខ្ញុំបាទបាន
លឺយាយចាស់ម្នាក់បានសូត្រឲ្យខ្ញុំបាទស្តាប់ ហើយខ្ញុំបានជឿជាក់ថា វានឹងមានប្រយោជន៍
ក្នុងការរំងាប់អារម្មណ៍លោកអ្នក ឲ្យជៀសផុតពីទោសៈទាំងឡាយដែលកើតឡើងដោយ
កំហឹង ក្រេវក្រោធ៕

ដោយៈសំអាត