រឿងនារីៗ ទទួលបានសម្រស់ស្រស់ស្អាត បន្ទាប់ពីធ្វើការវះកាត់កែសម្ផស្ស វាហាក់ដូចជាមិនមែនជា រឿងប្លែកអ្វីទៀតឡើយ ជាមួយនឹងជនជាតិអាស៊ី។ ជាពិសេស ពេលដែលកម្មវិធីប៉ុស្តិ៍ទូរទស្សន៍មាន ឈ្មោះថា "Let's Beauty" របស់កូរ៉េខាងត្បូង នៅតែបន្តគាំទ្រ ផ្គត់ផ្គង់ ជួយផ្លាស់ប្តូរមុខមាត់ថ្មី ដើម្បី ទទួលនូវការរស់នៅមួយ ដែលស្រស់ស្អាតជាងមុន។
Sun Young បង្កឲ្យមានការភ្ញាក់ផ្អើល ពេលទទួលបានភាពស្រស់ស្អាត ក្មេងវ័យ បន្ទាប់ពីវះកាត់កែសម្ផស្ស
ស្ថិតនៅក្នុងចំណោមអ្នកបានចូលរួម និងបង្ហាញខ្លួនក្នុងកម្មវិធីនេះ នារីវ័យ ២៩ឆ្នាំម្នាក់ មានឈ្មោះថា Moon Sun Young បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទស្សនិកជន ពេលដែលនារីម្នាក់នេះ បានបាត់បង់អស់ នូវភាពចាស់យារ របស់ខ្លួន។ ក្នុងកម្មវិធីនេះ Sun Young បានចែករំលែកឲ្យដឹងថា ដោយសារតែនាងមានទម្រង់មុខចាស់ជាងអាយុ ស្បែកយារជ្រួញ ហើយថែមទាំងធ្មេញ ជ្រុះស្ទើរអស់ ទៀត នាងតែងតែត្រូវមិត្តភក្តិ ចំអន់ចំអក ហើយហៅនាងថា "យាយ" "មីង" ជាដើម។
ដោយការអន់ និងឈឺចិត្ត, Sun Young បានស្វែងរកកម្មវិធី "Let's Beauty" ដើម្បីទទួលបានការជួយ។ ដោយក្តីអាណិតយោគយល់ និងយល់ពីអារម្មណ៍ឈឺចិត្តរបស់ Sun Young កម្មវិធី បានធ្វើការជួយផ្គត់ ផ្គង់ទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ ដើម្បីធ្វើការវះកាត់ផ្ទៃមុខ និងធ្វើ ដាក់ធ្មេញ ដើម្បីនារីនោះ ទទួលបាន ភាពក្មេងវ័យវិញ។ ក្រោយពីដំណាក់កាល នៃការវះកាត់កែសម្ផស្សរួចមក Sun Young ក៏ទទួលបាន សម្រស់យ៉ាងស្រស់ស្អាត និងរស់នៅក្នុងជីវិត ត្រូវនឹងអាយុរបស់ខ្លួន។
រូបភាពមុន និងក្រោយ ការវះកាត់កែសម្ផស្ស របស់នារីវ័យ ២៩ឆ្នាំ
Sun Young ឈឺចិត្ត ពេលត្រូវបានគេហៅថា "យាយ" បើទោះជានាង ទើបមានអាយុ ២៩ ឆ្នាំ
ភាពស្រស់ស្អាតក្មេងវ័យ បានត្រឡប់មករក Moon Sun Young
មនុស្សជាច្រើនមានការភ្ញាក់ផ្អើល នៅចំពោះមុខនៃការផ្លាស់ប្តូររបស់ Sun Young
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14