CamNews

ម៉ូដែល 

អាវធំ ខោខ្លីលើគល់ភ្លៅ ជាជម្រើសល្អ សម្រាប់អ្នកចូលចិត្តបញ្ចេញសាច់

ឈុតសម្លៀកបំពាក់ អាវធំ និងខោខ្លីលើគល់ភ្លៅ ត្រូវបានតារាល្បីៗនិយមប្រើប្រាស់ជាហូរហែ
ដោយសារតែប្រភេទសម្លៀកបំពាក់នេះ ងាយស្រួលប្រើប្រាស់ និងជួយឱ្យស្រីស្អាតទាំងឡាយ
អាចបញ្ចេញភាពលិចស៊ីរបស់ខ្លួនបានយ៉ាងល្អ ពិសេសគឺនារីដែលមានរូបរាងស្រឡូន។


តារាសម្ដែងស្រីរបស់ខ្សែភាពយន្ដអាមេរិក Desperate Housewives នាង Eva Longoria បង្ហាញ
ការពេញចិត្តនឹងឈុតខ្លី (រួមមាន អាវ blazer និងខោខ្លីត្រឹមគល់ភ្លៅ) ដោយនាងបានស្លៀកពាក់
ឈុតនេះ ជាមួយនឹងពណ៌សម្បូរបែប នៅក្នុងព្រឹត្តិការណ៍ជាច្រើនដែលនាងបានចូលរួម។



តារាសម្ដែងរបស់ Mamma Mia! នាង Amanda Seyfried មានភាពជឿជាក់ ក្នុងឈុត H&M នៅ
លើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍ចាប់បញ្ចាំងភាពយន្ដ In Time នៅប្រទេសអង់គ្លេស។



មិត្តស្រីរបស់ “Iran Man” នាង Gwyneth Paltrow ស៊ិចស៊ីជាខ្លាំង នៅពេលពាក់ blazer ក.វែង
ដោយមិនបាច់ពាក់អាវទ្រនាប់ខាងក្នុង។



ម៉ូដែល suit ខ្លី ទន់ភ្លន់ ជាមួយរូបភាពទាក់ទាញរបស់ Balmain បានជួយឱ្យតារា Avatar នាង
Zoe Saldana ក្លាយជាទីចាប់អារម្មណ៍ ក្នុងឱកាសចាប់បញ្ចាំងខ្សែភាពយន្ដរឿង America នៅ
Hollywood ។



ឈុតខ្លី Louis Vuitton ដែលមានលក្ខណៈជាបុរសមួយនេះ ស័ក្ដិសមនឹង Michelle Williams ដែល
កំពុងកាន់ពានរង្វាន់ភាពយន្ដ Independent Spirit ។



ជ័យលាភី American Idol 2005 នាង Carrie Underwood ជ្រើសរើសឈុត Georges Chakra
ពណ៌ត្រួយចេកខ្ចី ស្រាលស្រទន់ ដើម្បីចូលរួមព្រិត្តិការណ៍ប្រគល់ពានរង្វាន់ CMT Music
Awards ឆ្នាំ ២០១៣ ។


ម្ចាស់បទ Call Me Maybe នាង Carly Rae Jepsen ទទួលបានការយកចិត្តទុកដាក់ជាខ្លាំង នៅ
ព្រឹត្ដិការណ៍ប្រគល់ពានរង្វាន់ Teen Choice Awards ឆ្នាំ ២០១២ ដោយសារតែឈុតអាវធំ ខោខ្លី
ដ៏ទាក់ទាញរបស់នាង។



តារាសម្ដែងស្រី Ginnifer Goodwin មិនបានយកចិត្ដទុកដាក់ទៅលើអាកាសធាតុត្រជាក់នៅក្រុង
New York នោះទេ ដោយនាងនៅតែបង្អួតសម្រស់នៃជើងទាំងគូរបស់ខ្លួន ជាមួយនិងឈុតខ្លី
ពណ៌ខៀវស្រស់ យ៉ាងលេចធ្លោ។



តារាសម្ដែងរបស់ខ្សែភាពយន្ដ Gossip Girl នាង Leighton Meester ទាក់ទាញនៅលើកម្រលព្រំ
ក្រហម នៅក្នុងពិធីប្រគល់ពានរង្វាន់  MTV Movie Awards ក្នុងឈុតខ្លី pastel គួរចាប់ចិត្ត។



ចំណែកស្រីស្អាត Isabelle Fuhrman ដែលជាតារាសម្ដែងរបស់ The Hunger Games បញ្ចេញមន្ដ
ស្នេហ៍ដោយឈុតសម្លៀកបំពាក់អាវធំ ខោខ្លី របស់ Prabal Gurung ខណៈចូលរួមព្រឹត្តិការណ៍នៃ
ការប្រគល់ពានរង្វាន់ Golden Globe Awards ឆ្នាំ ២០១៣ ។



ដោយ ៖ តារា
ប្រភព ៖ Wenn/Splash