CamNews

កីឡាអន្តរជាតិ 

អ៊ុយក្រែន - ស៊ុយអែត ៖ ពិតជាជក់ចិត្ត!

ការលេងបានយ៉ាងល្អ អស់ពីសមត្ថភាពរបស់កីឡាករទាំងពីរក្រុម បានធ្វើឲ្យការប្រកួត
មាន
ការចាប់អារម្មណ៍ក្នុងការទស្សនាយ៉ាងខ្លាំង។

ក្រុមទាំងពីរចូលប្រកួតពោរពេញដោយភាពជឿជាក់ និងរកបានឱកាសគ្រោះថ្នាក់ជាច្រើនក្នុងការ
ស៊ុតបាល់បញ្ចូលទីទៅវិញទៅមក។ ប៉ុន្តែក្នុងរយះពេល 45 នាទីដំបូងពុំមានក្រុមណារកបានគ្រាប់
បាល់នាំមុខបានឡើយ។

Shevchenko កីឡាករលេងបានល្អជាងគេក្នុងការប្រកួតរវាងអ៊ុយក្រែង និងស៊ុយអែត

លុះចូលដល់តង់ទីពីរនៅនាទីទី 52 គ្រាប់បាល់នាំមុខត្រូវបានរកបានដោយកីឡាករ Ibrahimovic
អោយក្រុមជំរើសជាតិស៊ុយអែត។ ប៉ុន្តែការលេងបាល់បានយ៉ាងល្អរបស់កីឡាករ Shevchenko នៃ
ក្រុមម្ចាស់ផ្ទះ Ukraine បានធ្វើឲ្យការប្រកួតមានការផ្លាស់ប្តូរ។ តែក្នុងរយះពេល 6 នាទីប៉ុណ្ណោះ
អតីតកីឡាកររបស់ក្លឹប AC Milan និង Chelsea រកបានគ្រាប់បាល់ពីរគ្រាប់បន្តបន្ទាប់គ្នានៅនាទីទី
55 និង 61 អោយក្រុមម្ចាស់ផ្ទះ ហើយនោះក៏ជាលទ្ធផលដែលធ្វើអោយក្រុមជំរើសជាតិអ៊ុយក្រែង
ទទួលបាន 3ពិន្ទុក្នុងការប្រកួតលើកដំបូងរបស់ខ្លួននេះ៕

Video Highlight Goals អ៊ុយក្រែង និងស្វីស

លទ្ធផល៖ អ៊ុយក្រែង-ស៊ុយអែត (1-1)
រកបានគ្រាប់បាន៖ អ៊ុយក្រែង: Shevchenko (55, 61) ,ស៊ុយអែត: Ibrahimovic (52)
កីឡាករចូលប្រកួត

ដោយ៖ ណាណូ
ប្រភព៖ 24h



Tags: Ukraine Sweden euro 2012 sports