អាវយឺតពណ៌ស និងខ្មៅ បានក្លាយជាសម្លៀកបំពាក់មូលដ្ឋានមួយដែលអ្នកនិយមម៉ូដែលទាំង
ឡាយ មិនអាចប្រកែកបាន ព្រោះថាកម្រនឹងមានសម្លៀកបំពាក់ប្រភេទណាដែលមាន លក្ខណៈ ងាយស្រួលក្នុងការពាក់រួមផ្សំជាមួយនឹងសម្លៀកបំពាក់ដទៃ ដូចទៅនឹងអាវយឺតពណ៌ស និង
ពណ៌ខ្មៅនេះ។
ជាមួយនឹងអាវយឺតពណ៌ស និងអាវយឺតពណ៌ខ្មៅ អ្នកនឹងអាចប្រើប្រាស់រួមផ្សំជាមួយនឹងសម្លៀក
បំពាក់ស្ទើរតែ ទាំងអស់ដែលមាននៅក្នុងទូរខោអាវរបស់អ្នក។ អាវយឺតពណ៌ស និងខ្មៅ អាច
បង្កើតបាននូវភាពទាន់សម័យបែបយុវវ័យជាមួយខោខៅប៊ោយ ឬថ្លៃថ្នូជាមួយអាវធំក្រៅ (blazer)
និងស៊ិចស៊ីជាមួយសំពត់ខ្លី ឬឆើតឆាយជាមួយនឹងម៉ូដែលចេញថ្មី។ល។
ថ្វីបើអាវយឺតពណ៌ស និងអាវយឺតពណ៌ខ្មៅ គឺសុទ្ធតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ជា
មួយសម្លៀកបំពាក់ដទៃដូចគ្នា ប៉ុន្ដែពណ៌ស ត្រូវបានគេនិយមចូលចិត្តជាងពណ៌ខ្មៅ ដោយសារ
តែភាពភ្លឺ និងការជួយឱ្យអ្នកប្រើប្រាស់បង្ហាញបាននូវភាពស្រស់ក្មេងរបស់វា។
សូមស្វែងយល់អំពីការប្រើប្រាស់អាវយឺតពណ៌ស និងខ្មៅ ជាមួយនឹងសម្លៀកបំពាក់ដទៃដូចខាង
ក្រោម ៖
សាមញ្ញ ប៉ុន្ដែស្រស់ស្អាត ទាក់ទាញ ដោយអាវយឺត ពាក់ជាមួយខោខ្លីពណ៌ខ្មៅ។
... ហើយគ្រាន់តែបន្ថែមអាវធំក្រៅពណ៌ខ្មៅ អ្នកនឹងបានស្រស់ស្អាតថែមមួយកម្រិតទៀត។
ដើម្បីក្លាយជានារីថ្លៃថ្នូ គឺមិនមានអ្វីលំបាកនោះទេ ចូរពាក់អាវយឺតពណ៌សខាងក្នុង និងអាវធំ
blazer ខាងក្រៅ ជាការស្រេច។
អាវយឺតពណ៌ស ពាក់ជាមួយសំពត់វែង នឹងធ្វើឱ្យអ្នកពេញដោយភាពជានារីទន់ភ្លន់។
ប្លែកភ្នែក និងទាក់ទាញជាមួយស្ទីល menswear ។
ប្រើប្រាស់អាវយឺតពណ៌ស ជាមួយខោអៀមខ្លី (overall) ក៏នឹងបង្ហាញបាននូវភាពលេចធ្លោ ដ៏
គួរចាប់អារម្មណ៍។
ភាពសាមញ្ញរបស់អាវយឺតពណ៌ស ធ្វើឱ្យអ្នកងាយស្រួល mix ជាមួយសម្លៀកបំពាក់ពិបាកប្រើ
ប្រាស់ សូម្បីតែខោ statement មួយនេះ។
ក្រៅពីអាវយឺតពណ៌ស អ្នកក៏អាចប្រើប្រាស់អាវយឺតពណ៌ខ្មៅដើម្បី mix ជាមួយសម្លៀកបំពាក់ដទៃ។
ដោយ ៖ តារា
ប្រភព ៖ K14