CamNews

ប្លែកៗ 

ក្មេងប្រុសអាយុ៣ឆ្នាំ ប្រថុយជីវិតស្វែងរកម្តាយ

មុននេះមិនយូរប៉ុន្មាន ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ជនជាតិចិន បានប្រើប្រាស់ម៉ូតូសំរាប់
ក្មេងលេងរបស់ខ្លួនឆ្លងកាត់ផ្លូវប្រសព្វធំៗបី
ដើម្បីស្វែងរកម្តាយ។

ក្មេងតូចៗភាគច្រើននៅពេលដែលមិនមានឃើញម្តាយរបស់ខ្លួននៅក្បែរតែងតែយំសួររក។ ប៉ុន្តែ
ក្មេងប្រុសក្នុងវីដេអូខាងក្រោមនេះ មិនបានយំទេ គឺគេបែរជាសំរេចចិត្តស្វែងរកម្តាយតែម្នាក់ឯង
ដោយជិះម៉ូតូសំរាប់ក្មេងលេងឆ្លងកាត់ផ្លូវប្រសព្វគ្នាបីធំៗក្នុងពេលកំពុងមានយានយន្តធ្វើចរាចរឆ្លង
កាត់យ៉ាងច្រើន។
តាម Videoដែលថតបានពីប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យចរាចរណ៏បានឃើញថា ក្មេងប្រុសអាយុ៣ឆ្នាំ
មិនមានការភ័យខ្លាចអ្វីឡើយ បើកម៉ូតូដោយភាពជឿជាក់បំផុតឆ្លងកាត់ផ្លូវប្រសព្វបី បើទោះជាមាន
រថយន្ត និងឡានក្រុងកំពុងចរាចរយ៉ាងច្រើនក៏ដោយ។

មុនសកម្មភាពនេះកើតឡើង ក្មេងប្រុសត្រូវបានតារបស់ខ្លួនមើលថែ ប៉ុន្តែគេបានទារតាមរកម្តាយ
របស់ខ្លួនដែលកំពុងធ្វើការនៅក្នុងហាងKFC ជិតនោះ។ គ្រាន់តែតារបស់គេធ្វេសប្រហែសបន្តិច
ក្មេងប្រុសនោះបានឡើងជិះម៉ូតូទៅរកម្តាយភ្លាម។ សំណាងល្អណាស់ នៅពេលបានឃើញក្មេងប្រុស
នោះ ប៉ូលីសចរាចរណ៏ម្នាក់បានជួយនាំក្មេងប្រុសឡើងលើចញ្ចើមផ្លូវមានសុវត្ថិភាពវិញ។ សកម្មភាព
នេះបានធ្វើឲមនុស្សជាច្រើននាក់ប្រហោងពោះជំនួស នៅពេលបានមើលvideoនេះ៕

ដោយ៖ nano
ប្រភព៖ 24



Tags: boy 3 years find mother unbelievable strange