CamNews

ប្លែកៗ 

"ប្លែកៗ" ដំរីនិយាយជាមួយ ឆ្មាសមុទ្រ

 
អាមេរិក៖ តាមការអោយដឹង​ របស់ម្ចាស់សូនសត្វមួយក្នុងសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍
មុននេះ បានអោយដឹងថា​ ក្រោយពីគេចាប់កូនដំរីមួយយកទៅដាក់ ក្នុងទ្រុងដែលនៅជិតមាត់
ទឹក ដែលក្នុងទឹកនោះមានឆ្មាសមុទ្រ (sea lion)។ ស្រាប់តែមួយរយៈក្រោយមក គេឃើញសត្វ
ទាំងពីរ មានទំនាក់ទំនងគ្នាយ៉ាងល្អ។



តាមការអោយដឹងរបស់លោក Michael Dunham អ្នកអភិរក្សសួនសត្វ Stellar Cove សហរដ្ឋអា
មេរិកបានយាយថា កូនដំរីឈ្មោះ Chendara ត្រូវបានគេយកពីតំបន់អាស៊ី ទៅដាក់ជិតឆា្មសមុទ្រ
ដែលយកមកពី South Africa ស្រាប់តែប៉ុន្មានខែក្រោយមក សត្វទាំងពីរក៏អាចចេះសា្ដប់ភាសា
គ្នាបាន។


លោក​​ Michael បានបន្ដថា ការដែលពួកគេអាចនិយាយគ្នា បានដូចនេះ ប្រហែលជាសត្វទាំង
ពីរមានវិញ្ញាណពិសេសរបស់គេ។ លោកបានបញ្ចាក់ថា កាលដែលពួកគេអាចទំនាក់ទំនងគ្នា
បានបែបនេះ ក៏អាចទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនផងដែរ។

 

ដោយ​៖ រក្សា
ប្រភព៖ dailymail


Tags: unbelievable strange elephent befried sea lionAsia