CamNews

ម៉ូដែល 

ម៉ូដសម្លៀកបំពាក់ច្នៃពីដោះសត្វគោ

កាលពីពេលថ្មីៗនេះ អ្នកច្នៃម៉ូដសម្លៀកបំពាក់ស្រី សញ្ជាតិអង់គ្លេសឈ្មោះ Rachel Freire បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់បានបង្ហាញនូវម៉ូដសម្លៀកបំពាក់ មានផ្ទុកទៅដោយស្បែក និង ដោះរបស់សត្វគោ។

នៅក្នុងចំនោមសម្លៀកបំពាក់ទាំងអស់របស់នាងដែលត្រូវបានបង្ហាញក្នុង London's Fashion
Week ត្រូវបានគាត់ច្នៃដោយមានដាក់ដោះរបស់សត្វគោចំនួនសរុប ៣,០០០។

ស្នាដៃរបស់គាត់ត្រូវបានគេរិះគន់ពីសំណាក់សាធារណៈជនថា វាមានលក្ខណៈមិនសាកសម
និង គួរឲ្យស្អប់ខ្ពើម។ ឆ្លើយតប និង មតិរិះគន់នេះ អ្នកស្រី Rachel Freire បាននិយាយថា ដោះគោទាំងនោះត្រូវបានអ្នកស្រីយកប្រើប្រាស់ពុំនោះទេ វានឹងត្រូវបានគេបោះបង់ចោល
ឥតប្រយោជន៍៕

(amusingplanet)
ដោយៈសំអាត

Tags: fashioncontroversialcownipple dress