CamNews

ព័ត៌មានអន្តរជាតិ 

ភ្ញាក់ផ្អើល ខណៈជនជាតិចិន មិនស្គាល់ អត្តសញ្ញាណ មួយក្រុម ចេញមុខ ថាខ្លួននៅពីក្រោយ ការបាត់ខ្លួន យន្តហោះ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ដឹមីរ័រ ដែលទើបតែ បានចេញផ្សាយ កាលពី វេលាល្ងាច  ម្សិលមិញនេះ អោយដឹងថា នៅឯប្រទេសចិន ឯ ណោះវិញ មានភាពភ្ញាក់ផ្អើល មួយបានកើតឡើង ក្រោយពីទទួលបាន នូវសារអេឡិចត្រូនិចបញ្ជាក់ អោយដឹងថា ក្រុមជនជាតិចិន មិនស្កាល់អត្តសញ្ញាណមួយក្រុម បានចេញមុខទទួលខុសត្រូវស្តីអំពី ករណីបាត់យន្តហោះ ម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ។

ប្រភពបន្តអោយដឹងថា​ ជនជាតិ​ចិន​មួយ​ក្រុម​បាន​អះអាង​ថា​ ក្រុម​របស់​ខ្លួន​ជា​អ្នក​វាយប្រហារ​ទៅ​លើ​ យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី​។​ ក្រុម​ ភេរវកម្ម​ដែល​បាន​ប្រកាស​អះអាង​ថា​ “​ជា​ក្រុម​វាយប្រហារ​អត្ដឃាត  ​ជនជាតិ​ ចិន ​”​ បាន​ ចេញ ​មុខ​ថា​ ខ្លួន​នៅ​ ពីក្រោយ​ ការ​វាយប្រហារ ​លើ​យន្ដហោះ​ ដឹក​អ្នក​ ដំណើរទាំង ​២៣៩ ​នាក់​ នោះ ដែល​មាន​ជនជាតិ​ចិន​ ជាង​ ១៥០​ នាក់ ​ជិះ​នៅ​ក្នុង​នោះ​ដែរ​  ។​

សេចក្តីរាយការណ៍ បន្តអោយដឹងថា ​កាលពី​ ថ្ងៃ​ទី​៩​ ខែមីនា​ ក្នុង​លិខិត​មួយ​ ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ផ្ញើ​ទៅ​កាន់​  ទីស្នាក់ការ​សារព័ត៌ មាន ​ជា​ច្រើន​ក្នុង​ ប្រទេស​ចិន​ដោយ​មាន​ខ្លឹមសារ​ “ ​អ្នក​ សម្លាប់​ទាហាន​យើង​ម្នាក់​ យើង​នឹង​ សម្លាប់​សង​សឹង​១០០​នាក់​”​ ។​

ដោយឡែក     ​ប្រព័ន្ធ​ ផ្សព្វផ្សាយ ​របស់​ចិន​ក៏​បាន​ បង្ហាញ​មន្ទិល​ សង្ស័យ​ពី​ក្រុម​មិន​បញ្ចេញ​ ឈ្មោះ​ទាំងនោះ​ ហើយ​លិខិត​ខាងលើ​មិន ​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​កាសែត​នានា​ នោះ​ឡើយ​ ដោយ​លិខិត​ខាងលើ​មិន​គួរ​ឱ្យ​ ទុកចិត្ដ​ពី​ក្រុម​ភេរវកម្ម​ ។​

​នៅ​ពេល​នេះ​ មន្ដ្រី​ទទួល ខុសត្រូវ​ ចិន​ មិន​ទាន់​   មាន​ប្រតិបត្ដិ​កម្ម​   ទៅ​លើ​សារ​ លិខិត​ខាងលើ​នោះ​ឡើយ​ ។​ ក្នុង​ចំណោម​អ្នក​ ដំណើរ​នៅ​លើ​យន្ដហោះ​មាន​ជនជាតិ​ ចិន​ដល់​ទៅ​១៥៤​នាក់​ ។​ ពេល​នេះ​ មន្ដ្រី​ ម៉ា​ឡេ​ស៊ី​កំពុង​បើក​ការ​ស្រាវជ្រាវ​ពី​ការ​ វាយប្រហារ​ភេរវកម្ម​ដោយ​យន្ដហោះ​ ប្រភេទ​ប៊ូ​អ៊ី​ង​មិន​ដែល​ជួប​  ហេតុការណ៍​ បាត់​ទំនាក់ទំនង​ ពេល​កំពុង​ហោះហើរ ​នោះ​ឡើយ​ មាន​តែ​  អំពើ​ភេរវកម្ម​តែ​ប៉ុណ្ណោះ​ ។​

​ក្រុម​ភេរវកម្ម​  នៅ​ក្នុង​ប្រទេស​ចិន​ កំពុង​បង្ក​ ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពីរ​ដ្ឋា​ភិ​ បាល​ ដោយ​កន្លង​មក​ មានការ​វាយ​ ប្រហារ​ជា​ច្រើន​កើតឡើង​ ។​ កន្លង​មក​ ក្រុម​មិន​ស្គាល់​មុខ​បាន​បើក​ការ​វាយ​ ប្រហារ​ដោយ​កាំបិត​សម្លាប់​មនុស្ស​ដល់ទៅ ២៩ ​នាក់​ នៅ​ឯ ស្ថានីយ៍រថភ្លើងមួយកន្លែង ស្ថិតនៅក្នុងខេត្ត Yu - nan​ ប្រទេសចិន ស្របពេលដែល មនុស្សច្រើនជាង ១០០ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States