សង្រ្គាមតារាពេលនេះដូចជាកំពុងតែក្ដៅគគុកក្រោយពេលចប់រឿងមួយចួលរឿងមួយទៀត។
កាលពីពេលថ្មីៗកន្លងមកនេះលោកអ្នកបានដឹងហើយអំពីបញ្ហាលោក គង់ ចំរុង និងអ្នកនាង
Adda ដែលពេលនេះវាបានស្ងប់ទៅវិញហើយ ប៉ុន្តែវាបានកើតឡើងនូវរឿងរ៉ាវមួយទៀតរវាង
ពេជ្រ សោភា និងសមាជិក Legacy ឈ្មោះ រដ្ឋា ហៅ K វិញម្ដង។
តារាមច្រៀង ពេជ្រ សោភា បានសម្តែងអារម្មណ៍ខឹងសម្បារ ប្រតិកម្មទៅនឹងលោកសំអាង ដែល
ជាឪពុកតារាចម្រៀងប្រុសវ័យក្មេងក្នុងក្រុម Legacy គឺ រដ្ឋា ហៅ k ជុំវិញបញ្ហាដែលលោកបាន
និយាយថា ពេជ្រ សោភា បានធ្វើការគំរាមកំហែងគ្រួសាររបស់ខ្លួនតាមទូរស័ព្ទនោះ។
ថ្មីៗនេះនៅលើ facebook របស់ ពេជ្រ សោភា ដែលឈ្មោះថា SP Pich Sophea បានទទួលរងការ
ជេរប្រមាថដោយប្រើពាក្យអសុរោះដូចជា «សំផឹង» យ៉ាងចាស់ដៃពីមនុស្សស្រីម្នាក់ឈ្មោះ Ciei
Kanacicei ដែលជាអ្នកប្រើប្រាស់ facebook និងមនុស្សប្រុសម្នាក់ដែលគេស្គាល់ថា បុរសម្នាក់នោះ
ឈ្មោះ រដ្ឋា ហៅ K ជាអតីតតារាចម្រៀងក្នុងក្រុម Utopia ដែលបច្ចុប្បន្នជាតារាសមាជិកក្រុម
Legacy របស់ផលិតកម្មរស្មីហង្សមាសដូចគ្នា។
ដោយឡែកនៅពេលចោទសួរពីការប្រើពាក្យអសុរោះរបស់ k លើតារាចម្រៀង ពេជ្រ សោភា
លោកឪពុករបស់ k បាននិយាយថា៖«ខ្ញុំដឹងថា ប៉ះពាល់ តែខ្ញុំបានដឹងថា គាត់[ពេជ្រ សោភា]បាន
ទូរស័ព្ទមកគំរាមគ្រួសារខ្ញុំ នៅពេលនោះយាយខ្ញុំលើក ហើយគាត់ហ្នឹង[ពេជ្រ សោភា]ថា នឹងហៅ
ប៉ូលិសមកចាប់ដល់ផ្ទះអ៊ីចឹង ខ្ញុំក៏បានស្រាវជ្រាវពឹងផ្អែកលើសមត្ថកិច្ចមួយចំនួនរកមូលហេតុ
ពិត។ ខ្ញុំក៏ខឹងកូនខ្ញុំដែរ សួរលម្អិតពីបញ្ហាអស់ហ្នឹង តែការរិះគន់បែបណាទៀត ខ្ញុំអត់ដឹងច្បាស់
ទេ »។
ពាក់ព័ន្ធសម្តីចេញពីមាត់របស់លោក សំអាង នេះ ពេជ្រ សោភា បានឆេះដុំរាប់ម៊ឺនអង្សារ ដោយ
នាងបានសុំធ្វើការបដិសេដទាំងស្រុង ហើយនាងបានចាត់ទុកថា នោះមិនមែនជាទង្វើមនុស្ស
ប្រុសឡើយព្រោះមិនចេះទទួលការពិត។ ជាមួយគ្នានោះ ពេជ្រ សោភា បន្ថែមថា ការនិយាយ
បែបនេះពិតជាបង្កការប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់នាងយ៉ាងធ្ងន់ធ្ងរក្នុងនាមជាតារា
ចម្រៀងមានមុខមាត់ម្នាក់។នាងបានចោទសួរថា ហេតុអ្វីឪពុករបស់ ខេ K ប្រឌិតរឿងនេះ? យើង
ចាំមើលទាំងអស់គ្នាថាតើរឿងនេះនឹងទៅជាយ៉ាងណា៕
ដោយ៖ ម៉ូកា
ប្រែសម្រួលពី៖ Postkhmer