CamNews

តារា 

ការស្តាប់បទ ចម្រៀងរបស់ នាង Rihanna អាចបំបាត់ ការឈឺចាប់ក្រោយពេល វះកាត់

អាម៉េរិក៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា កុមារក្រោយ ពេលធ្វើការវះកាត់រួច បានស្តាប់បទ ចម្រៀងរបស់នាង Rihanna អាចកាត់ បន្ថយការឈឺចាប់។

អ្នកជំងឺក្មេងៗដែល បានស្តាប់ចម្រៀងរបស់ នាង Rihanna នាង Taylor Swift ឬបទចម្រៀងដែលពួកគេ ចូលចិត្ត ផ្សេងទៀតក្នុង រយៈ៣០នាទី មានប្រយោជន៍ ក្នុងការកាត់បន្ថយភាពឈឺចាប់  នេះបើតាមការសិក្សា ស្រាវជ្រាវមួយ នៅឯមន្ទីរពេទ្យកុមារ Lurie Children’s Hospital ក្នុងទីក្រុង Chicago  សហរដ្ឋអាម៉េរិក។

របាយការណ៍សរសេរ លោក វេជ្ជបណ្ឌិត Santhanam Suresh បានលើកឡើងថា ការព្យាបាលជំងឺតាមរយៈការស្តាប់បទ ចម្រៀងត្រូវបានគេ លើកមកពិចារណា ដោយមន្ទីរពេទ្យជា ច្រើនថាជាយុទ្ធសាស្ត្រ សំខាន់មួយ ដើម្បីធ្វើឲ្យការឈឺចាប់មាន តិចបំផុតក្រោយពេលធ្វើការវះកាត់។
ក្មេងៗអាយុ ចន្លោះពី ៩ទៅ១៤ឆ្នាំ បានជ្រើសរើសបទ ចម្រៀងនៅក្នុងតារាង បទភ្លេងរួមមានចង្វាក់   pop, country, rock និង classical។

យុទ្ធសាស្ត្រដើម្បីគ្រប់គ្រង ការឈឺចាប់ដោយមិន ប្រើថ្នាំពេទ្យមានសារៈ សំខាន់ពីព្រោះការប្រើ ថ្នាំអាចបណ្តាល ឲ្យកុមារពីបាកដកដង្ហើម។

របាយការណ៍ ដដែលបានបន្ថែម ថាយុទ្ធសាស្ត្រ គ្រប់គ្រងការ ឈឺចាប់ក្រោយ ពេលធ្វើការវះ កាត់ដោយមិន បាច់ប្រើថ្នាំសំខាន់ ដោយសារថ្នាំ បំបាត់ការ ឈឺចាប់ opioid analgesics ដែលគ្រូពេទ្យ តែងតែប្រើនោះ វាអាចបណ្តាល ឲ្យមានជំងឺដំណក ដង្ហើមដល់ក្មេងៗ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Hollywood Rihanna