CamNews

មិនគួរឲ្យជឿ 

១០០០សំណាងមែន! ជិះលើខ្នងក្រពើ ក្រពើជួនដល់ត្រើយ

 

កេនយ៉ា៖ បើតាមការអោយដឹង ពីលោក Scott និងភរិយាគាត់ដែលរស់នៅតំបន់ Nairobi
ប្រទេសកេនយ៉ា បានអោយដឹងថា កាលពីម្សិលមិញ មានព្រឹត្ដិការណ៍មួយ គួរអោយចម្លែក
និងរន្ធត់បំផុត។ សត្វឈ្លួសមួយក្បាល ត្រួវបានគេចផុតពីការស្លាប់ នៅពេលដែលវាឆ្លងទន្លេ
ខណៈដែលក្រពើជាច្រើនក្បាល តាមពិឃាតមិនបានសម្រេច។



លោក Scott បាននិយាយថា​ កាលពីវេលាម៉ោងប្រមាណជា ៩:៣០ នាទីព្រឹក នៅឯចាំ្រង
ទន្លេ Mara មានសត្វឈ្លូសជាច្រើនក្បាលបានចុះផឹកទឹក ស្រាប់រំពេចនោះ មានកូនឈ្លូស
មួយបានចុះប្រុងនឹងឆ្លងទៅត្រើយម្ខាងទៀត។ នៅពេលដែលកូនឈ្លូសនោះ ចុះបានពាក់
កណា្ដលទឹកទន្លេ​ ស្រាប់តែមានក្រពើជាច្រើនក្បាល បានដេញប្រហារកូនឈ្លូសនោះ ប៉ុន្ដែ
ជាសំណាងល្អ កូនឈ្លូសនោះ បានលោតជាន់លើខ្នងក្រពើជាតង់ៗ រហូតដល់ត្រើយ ហើយ
ទទួលបានសុត្ថិភាព។



 

លោក Scott បានបន្ដថា ដោយឃើញព្រឹត្ដិការណ៍ចម្លែក និងស្ដែងៗបែបនេះ ទើបគាត់បាន
ប្រឹងផ្តិតរូបថតនេះយ៉ាងយកចិត្ដទុកដាក់បំផុត។ ភរិយាលោក Scott បាននិយាយថា រយៈ
ពេល ៣៥ឆ្នាំហើយ ដែលគាត់មិនធ្លាប់ឃើញព្រឹត្ដិការណ៍បែបនេះទេ។ ជាការពិតណាស់ពេល
ខ្លះសូម្បីតែសត្វ ក៏ព្រះជួយដែរ។ ភរិយាលោក Scott បានបញ្ចាក់៕

 

 


Tags: unbelievable strange gazelle escape die of crocodillekenya