CamNews

កំសាន្ត 

Justin Bieber ត្រូវប្រិយមិត្ត បន្លំយកពានរង្វាន់ទៅបាត់!

ក្រោយពីបានចេញបទចម្រៀង Mariah ច្រៀងឌឺ Mariah Yaete ដែលធ្លាប់តាមរករឿងខ្លួនកាលពី
ចុងឆ្នាំទៅមិញនោះមក កាលពីពេលថ្មីៗនេះផងដែរ Justin Bieber បានទទួលពានរង្វាន់ក្នុងកម្មវិធី
Much Music Award កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។

ក្រោយពេលប្រកាសទទួលពាន Justin Bieber បានចុះទៅចាប់ដៃប្រិយមិត្តដែលបានចូលរួមក្នុង
កម្មវិធីនោះផងដែរ តែជាការចៃដន្យមានប្រិយមិត្តស្រីម្នាក់បានចាប់កាន់ពានរង្វាន់របស់ Justin យ៉ាង
ស្អិតដូចតុកកែហើយមិនព្រមលែងទាល់តែសោះ ក្នុងស្ថានភាពបែបនេះ Justin Bieber គិតថានាង
ប្រហែលជាបុគ្គលិកពិធីការក្នុងកម្មវិធីហើយមើល ទើបប្រលែងពានរង្វាន់នោះអោយទៅនាងដោយ
សារតែគេគិតថាបុគ្គលិកពិធីការ នឹងយកវាត្រលប់មកអោយខ្លួនវិញនៅក្រោយឆាក។

តែក្រោយមកគេដឹងខ្លួនថានារីម្នាក់នោះប្រាកដជាមិនមែនជាបុគ្គលិកពិធីការក្នុងកម្មវិធីនេះនោះទេ
ព្រោះពេលនាងបានឃើញ Justin នាងបានស្រែកយ៉ាងខ្លាំងប្រៀបបានដូចជាប្រិយមិត្តដ៏ធំម្នាក់ដូចគ្នា
ក្រោយមកវាពិតជាដូចការគិតរបស់គេមែនដែលថានាងមិនមែនជាបុគ្គលិកក្នុងកម្មវិធី ហើយចំពោះ
ពានរង្វាន់នោះនាងបានយកទៅបានទៅហើយ។ ធម្មតាចំពោះតារាចម្រៀងទោះបីជាធ្លាប់ទទួលបាន
ពានរង្វាន់រាប់មិនអស់ក៏ដោយក៏ ពានរង្វាន់ទាំងអស់នោះមានតម្លៃណាស់ដោយវាជាដំណាងនៃស្នាដៃ
ក្នុងអាជីពរបស់គេ។ ដូចនេះហើយ Justin កំពុងតែតាមដានស្វែងរកនារីម្នាក់នោះហើយសន្យាថានឹង
អោយនាងនូវពានរង្វាន់ចម្លងដែលមានឈ្មោះរបស់ខ្លួនវិញជាថ្នូរនឹងពានរង្វាន់ដើម៕

ដោយ៖ ម៉ូនីកា
ប្រភពពី៖ Chinadaily 

 


Tags: Justin Bieber