ភាពសាមញ្ញបូករួមជាមួយភាពថ្លៃថ្នូរ នោះគឺជាអ្វីដែលអ្នកអាចទទួលអារម្មណ៍បាននៅពេល
បានពិនិត្យមើលម៉ូដអាវរឹបដៃវែងសម្រាប់រដូវនេះ។
នៅពេលរដូវមានខ្យល់រំហើយត្រជាក់កាយ អ្នកអាចពាក់អាវរឹបក្រាសៗតាមចិត្តបាន។ព្រោះ
ថាវាមិនត្រឹមតែធ្វើឱ្យមានភាពកក់ក្ដៅនោះទេ អ្នកក៏នឹងទទួលបានសម្រស់ស្រស់ក្មេងជាង
វ័យផងដែរ ជាពិសេស អ្នកធ្វើការនៅការិយាល័យ។
អាវរឹបនេះធ្វើឡើងពី cotton មានភាពយឹតដែលអាចជួយឱ្យអ្នកបានស្រួលខ្លួន ទន្ទឹមនឹងនេះ
អ្នកក៏អាចពាក់វាជាមួយខោ រ៉ូបខ្លី ខោកាប៊យបាន។ ជាមួយនឹងអាវប្រភេទនេះ អ្នកអាចមាន
ឱកាសបង្អួតរង្វង់ទី១និងទី២របស់ខ្លួនដោយភាពជឿជាក់។
ក្នុងខែតុលាខែវិច្ឆិកា ធាតុអាកាសមានភាពត្រជាក់ត្រជុំ នារីធ្វើការនៅការិយាល័យនឹងអាច
បង្ហាញភាពរមទម្យស្រស់បស់នៅពេលពាក់អាវរឹបដៃវែងបែបនេះ។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD