CamNews

តារា 

ជីវិតស្រីស្អាតក្នុងខ្សែភាពយន្ដ ក្ដៅសាច់ហុងកុង ៖ Pauline Chan

និយាយដល់ស្រីស្អាតដែលធ្លាប់ល្បីឈ្មោះក្នុងខ្សែភាពយន្ដសម្រាប់មនុស្សពេញវ័យ គេក៏ត្រូវ
រំលឹកដល់តារាសំដែង Pauline Chan។

Pauline Chan កើតនៅថ្ងៃទី ២៣ឧសភា ឆ្នាំ ១៩៧៣ នៅសៀងហៃ។​ ពេលនាងមានអាយុ ៤
ឆ្នាំ ពុកម្ដាយរបស់នាងបានបែកបាក់គ្នា។ រហូតដល់អាយុ ១២ឆ្នាំ នាងបានតាមម្ដាយមកកាន់
ហុងកុង ក្រោយមកក៏បានចាប់ផ្ដើមធ្វើជាអ្នកបង្ហាញម៉ូដ ក្នុងវ័យ ១៥ឆ្នាំ។

ឆ្នាំ ១៩៩០ នាងបានចូលរួមប្រកួតបវរកញ្ញអាស៊ី។ បើទោះជាមិនបានជោគជ័យ ប៉ុន្ដែនាងក៏
ត្រូវបានម្ចាស់ផលិតកម្មភាពយន្ដសិច ចាប់អារម្មណ៍។ នៅពេលមានអាយុ ១៨ឆ្នាំ Pauline
Chan ត្រូវបានអនុញ្ញាតអោយចូលរួមសំដែងក្នុងខ្សែភាពយន្ដកម្រិត ៣ គឺរឿង Behind the
Pink Door។

ឆ្នាំ ១៩៩២ នាងបានផ្អាកសំដែងក្នុងរឿងក្ដៅសាច់ និងប្ដូរមកធ្វើជាអ្នកចម្រៀង ប៉ុន្ដែមិនបាន
ជោគជ័យ ក្រោយមកក្នុងឆ្នាំ ១៩៩៣ នាងបានរៀបការជាមួយបុរសម្នាក់។

គិតមកដល់ឆ្នាំ ១៩៩៧ ស្រីស្អាតរូបនេះ Pauline Chan មានវត្តមាននៅក្នុងខ្សែភាពយន្ដក្ដៅ
សាច់ចំនួន ២៥រឿង ហើយនាងត្រូវបានគេស្គាល់ច្រើន។

ប៉ុន្ដែ គួរអោយអាណិត កាលពីថ្ងៃទី ៣១ កក្ដដា ឆ្នាំ ២០០២  ដោយសារតែមានបញ្ហាក្នុងគ្រួ
សារ  បន្ទាប់ពីបានឆ្លងទន្លេប្រហែលមួយខែ Pauline Chan ក៏សម្រេចចិត្ត លោតពីផ្ទះដែល
មានកំពស់ ២៤ជាន់ បញ្ចប់ជីវិតរបស់ខ្លួន៕


 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS


Tags: porn star life pauline chan hongkong