CamNews

យល់ដឹង 

"ព្រះអាទិត្យ កំណត់​អាយុ​របស់ ​មនុស្សលោក" នេះ​ជា​ការ​រក​ឃើញ​របស់ អ្នក​វិទ្យា​សាស្ដ្រ

បណ្ដាមនុស្សដែលកើតចំពេល ព្រះអាទិត្យមាន​សភាព​ “ស្លូតបូត” អាចនឹងរស់បានយូរអង្វែងជាង បើធៀបនឹងមនុស្សដែលកើតចំពេលព្រះអាទិត្យ បញ្ចេញភាព “កំណាច”។ នេះគឺជាលទ្ធផលនៃ
ការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ដ្រ ន័រវេ ដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Proceedings
of the Royal Society B លេខចេញថ្ងៃទី ៧មករា ២០១៥។

ក្រុមអ្នកវិទ្យាសាស្ដ្រ បានប្រមូលទិន្នន័យផ្នែកប្រជាសាស្ដ្រ របស់ប្រជាជនន័រវេ ដែលកើតចាប់ពី
ឆ្នាំ ១៦៧៦ ដល់ឆ្នាំ ១៨៧៨ បូករួមនឹងការពិនិត្យទៅលើដំណើរការរបស់ព្រះអាទិត្យ និងធ្វើការ
វិភាគ។ លទ្ធផលបាន បង្ហាញថា អាយុជាមធ្យមរបស់បណ្ដាមនុស្សដែលកើតក្នុងអំឡុងពេលព្រះ
អាទិត្យក្ដៅបំផុត គឺទាបជាងដល់ទៅ ៥,២ឆ្នាំ ធៀបនឹងមនុស្សកើតក្នុងអំឡុងពេលព្រះអាទិត្យ
បញ្ចេញកំដៅល្មម។

សូមបញ្ជាក់ថា អំឡុងពេលព្រះអាទិត្យបញ្ចេញកំដៅខ្លាំងបំផុត នឹងបណ្ដាលឱ្យមានការរអាក់
រអួលនូវប្រព័ន្ធទំនាក់ទំនងនានានៅលើផែនដី និងបំផ្លាញផ្កាយរណប ព្រមទាំងធ្វើឱ្យបណ្ដា
ឧបករណ៍កំណត់ទិស ត្រូវច្របូកច្របល់។

រូប​ភាព​បង្ហាញ​អំពី​រលក​កំដៅ​របស់​ព្រះអាទិត្យ នៅ​ក្នុង​បណ្ដា​ឆ្នាំ​

កំដៅខ្លាំងរបស់ព្រះអាទិត្យ ក៏មានទាក់ទិននឹងការកកើតនៃកាំរស្មី UV ដែលប៉ះពាល់ដល់ការរស់
នៅ និងការបន្តពូជរបស់មនុស្ស តាមរយៈការធ្វើឱ្យខូចខាតដល់កោសិកា និង DNA ។ យោងតាម
ក្រុមអ្នកវិទ្យាសាស្ដ្រ កំដៅរបស់ព្រះអាទិត្យ មានឥទ្ធិពលអាក្រក់ដល់សុខភាពកុមារ ទើបបណ្ដាល
ឱ្យអាយុជាមធ្យមរបស់ពួកគេ ត្រូវថយចុះនៅពេលអនាគត។ ប៉ុន្ដែ ឥទ្ធិពលខាងលើនេះ ប៉ះពាល់
ខ្លាំងជាងទៅលើកុមារី ធៀបនឹងកុមារា។

លទ្ធភាពនៃការបន្តពូជរបស់ស្ដ្រីដែលកើតក្នុងអំឡុងពេលព្រះអាទិត្យមានកំដៅខ្លាំង ក៏ថយចុះ
ច្រើន ធៀបនឹងស្ដ្រីកើតក្នុងរដូវដែលមានអាកាសធាតុល្អ។ ទ្រឹស្ដីដែលត្រូវបានគេលើកឡើងដើម្បី​បកស្រាយអំពីមូលហេតុនៃបញ្ហាខាងលើនេះ នោះគឺ កង្វះវីតាមីន B ដោយសារតែឥទ្ធិពលរបស់
កាំរស្មី UV  ដែលមាននៅក្នុងកំដៅព្រះអាទិត្យ។  កង្វះវីតាមីននេះ  នៅមុនពេលឆ្លងទន្លេ ក៏ធ្វើឱ្យ
មានការប្រឈមខ្ពស់ ក្នុងការកើតជម្ងឺផ្សេងៗ ហើយអត្រានៃការស្លាប់ ក៏មានកម្រិតខ្ពស់។

កំដៅ​ថ្ងៃ ក៏​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ស្ដ្រី​មាន​ផ្ទៃ​ពោះ និង​ទារក

យ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្ដ្រថ្លែងថា ពួកគេត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត ទៅលើប្រជាជន
គ្រប់តំបន់ក្នុងពិភពលោក មុននឹងបញ្ចេញលទ្ធផលជាផ្លូវការ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail


Tags: sun rays UV Sun life កំដៅព្រះអាទិត្យ អាយុ​របស់​មនុស្ស