CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងច័ន្ទទី១០ខែតុលាឆ្នំា២០១១


ជូត
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ប្រសិនជាមានមនុស្សមកចង់មកចងការប្រាក់
នោះសូមបដិសេធទៅព្រោះវាអាចធើ្វលោកអ្នកបាត់បង់ទំាងដើមនិងទំាងចុង។
ថៃ្ងនេះបញ្ហាស្នេហាត្រូវចេះអត់អោនអោយគ្នា។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការរកស៊ីជំនួញរកស៊ីពុំបានធើ្វអោយលោកអ្នក
មានលទ្ធភាពគ្រប់គ្រាន់ផ្តត់ផ្តង់បន្តជាហេតុធើ្វអោយបិទទ្វារ ថៃ្ងនេះលោកអ្នក
មិនត្រូវជឿលើពាក្យសំដីនរណាម្នាក់ឡើយព្រោះថាវាអាចល្បិចកល។
ខាល
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត រាល់សកម្មភាពដែលមានភាពបំាងមុខនោះប្រាកដ
ជាមានមនុស្សចំាជួយរហូតដល់ត្រើយតែលោកអ្នកគួរតែចេះសងគុណគេនៅថៃ្ងក្រោយផងដែរ។ចំនែកឯចំនូលទទួលបានលុយកាក់ច្រើន ។
ថោះ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតចំនូលចំនាយប្រចំាថ្ងៃមិនមានអី្វចោទជាបញ្ហ
ឡើយ។ចំពោះការងារវិញក៏ទទួលបានចំនូលពីអតិថិជនជាច្រើនផងដែរ។
រោង
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះការជួញដូរជំនួញរកស៊ីមានចំនូលច្រើន
ផ្នែកជើងទឹក ទំនិញអាចទៅដល់ឈ្មួញកណ្តាល និងចំនេញថវិការ
ជាច្រើនផងដែរ។ ប្រការដែលលោកអ្នកគូរបារម្ភនោះគឺផ្នែកសុខភាព
មិនត្រូវលើករបស់ធ្ងន់ទេព្រោះអាចធើ្វអោយឈឺចង្កោះនិងសន្លាក់ឆ្អឹងផងដែរ។
ម្សាញ់
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពឯកោ បានធើ្វអោយអារម្មណ៏លោកអ្នក
កណ្តេចកណ្តែងយ៉ាងខ្លំាង។ ចំនែកឯ បញ្ហាស្នេហាវិញ ក៏មានបញ្ហា
ដូចជាមិនចុះសំរុងគ្នាផងដែរ។
មមី
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះលោកអ្នកអាចទទួលបានលាភ ប៉ុន្តែមិន
ជាក់ថាទទួលបានមែននោះទេព្រោះ វាអាស្រ័យទៅលើសមត្ថភាព
លោកអ្នកថាតើ លោកអ្នកអាចទទួលបានវាដែររឺទេ។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង បើនិយាយអំពីការងារក្នុងស្ថាប័នវា ហាក់បីដូច
ជាមានបញ្ហា ជាច្រើនព្រោះថា អី្វៗវាហាក់បីដូចជាមិនសមទៅនឹងបំនងរបស់
លោកអ្នកដែលបានប៉ងជាយូរយារណាស់មកហើយ។ ថៃ្ងនេះលោកអ្នក
ត្រូវតែចេះប្រយ័ត្នពាក្យសំដីផងដែរ។
វក
រាសីថៃ្ងនេះល្អជាបង្គូរ ការរកស៊ីជំនួញជូញដូរថៃ្ងនេះមានសភាពល្អប្រសើរ
ជាងសព្វដង។ ថៃ្ងនេះលោកអ្នកត្រូវតែខិតខំប្រឹងប្រែងធើ្វរាល់សំរេចចិត្តអោយ
បានល្អ ទើបទទួលបានចំនូលច្រើន។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកអាចមានឱកាសទៅចាប់យក
តំណែងថី្ម និងមានចំនូលចូលយ៉ាងច្រើនផងដែរ។ ទោះបីជាមានលាភល្អៗ
បែបនេះក៏ដោយ ក៏លោកអ្នកមិនតូ្រវប្រព្រឹត្តល្បែងពាលាទេព្រោះអាចបង្ក
អោយលោកអ្នកវិនាសបាត់បង់ទ្រព្យសម្បតិ្ត។
ចរ
រាសីថៃ្ងនេះល្អជាមធ្យម ភាពស្រស់ថ្លាបានធើ្វអោយលោកអ្នក បានសំរេច
គ្រប់កិច្ចដែលបំរុងនឹងធើ្វ។ ថៃ្ងនេះចំនូលមិនបានចូលច្រើនប៉ុន្តែវាបានធើ្វ
អោយលោកអ្នកមានទំនុកបំរុងក្នុងការកាន់កាប់មុខរបប។
កុរ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវ ធើ្វដំនើរទៅទីឆ្ងាយនោះទេ
ព្រោះអាចបង្កជាបញ្ហាលំបាកសំរាប់លោកអ្នកថៃ្ងនេះគួរណាស់
នៅផ្ទះ
និងប្រកបមុខរបបជុំវិញផ្ទះទើបល្អ។