CamNews

តន្រ្តី 

Justin Bieber ប្រាប់ Mariah Yeate ថា "ខ្ញុំមិនមែន ជាឪពុករបស់ កូននាងនោះទេ!"

លោកអ្នកប្រហែលជានៅចាំកាលពីចុងឆ្នាំមុនដែលមានបញ្ហាលេចឮពេញពិភពលោកដែលថា
Justin Bieber បានធ្វើអោយនារីម្នាក់មានផ្ទៃពោះ។

Mariah Yeate អាយុ ២០ ឆ្នាំដែលបានបីកូនប្រុសអាយុ ៣ ខែរបស់នាងមកបង្ហាញមុខថាជាកូន
របស់ Justin Bieber កាលពីចុងឆ្នាំទៅមិញត្រូវបានបកអាក្រាតដោយអ្វីដែលនាងនិយាយគឺមិន
មែនជាការពិតក្រោយការពិតទាំងអស់ត្រូវបានលេចចេញតាមរយៈការធ្វើតែស្ត DNA។

ហើយកាលពីពេលថ្មីៗនេះ Justin Bieber បានចេញនូវបទចម្រៀងថ្មីដែលមានចំណងជើងថា
Mariah ដែលបទចម្រៀងនេះគឺសំដៅទៅលើ Mariah Yeate ដោយចំៗតែម្ដងឥតមានលំអៀងនោះ
ទេគឺបទចម្រៀងនេះច្រៀងសំដៅទៅលើគំរោងកុហក់របស់ Mariah Yeate មកលើខ្លួនថាជា ឪពុក
របស់ក្មេងអាយុ ៣ ខែ។ បើយើងមើលទៅបទចម្រៀងនេះគឺយកចង្វាក់ទំនុកច្រៀងតាមបទ Billie
Jean
 របស់ស្ដេចតារាចម្រៀង Pop Michael Jackson។ ខាងក្រោមនេះគឺមានវីដេអូទាំង ៣ ភាគ
របស់កម្មវិធី The Insider ដែលជាបទសម្ភាសន៍ Mariah Yeate កាលពីចុងឆ្នាំ និងបទចម្រៀង
Mariah របស់ Justin Bieber ដែលទើបនឹងចេញផ្សាយនាពេលថ្មីៗនេះ។

 

ដោយ៖ នីតា
ប្រភពពី៖ starpule 


Tags: Justin Bieber