CamNews

ប្លែកៗ 

រ៉ូបយក្ស ពណ៌ក្រហម ប្រវែង២០ម៉ែត្រ

មើលពីចម្ងាយ រ៉ូបពណ៌ក្រហមដែលមានប្រវែង២០ម៉ែត្រនេះ មានរូបរាងដូចទៅនឹងសាល
ប្រគំតន្ដ្រីមួយដ៏អស្ចារ្យ។


ថ្មីៗនេះ រ៉ូបដែលមានរចនាពិសេសមួយរបស់អ្នករចនាម៉ូដជនជាតិកូរ៉េខាងត្បូងបានត្រូវបង្ហាញ
ខ្លួននៅក្រុងឡុងប្រទេសអង់គ្លេស នោះគឺឈុតរ៉ូបយក្សដែលមានពណ៌ក្រហមនិងមានកំពស់
៣ម៉ែត្រ។ដើម្បីបង្កើតបានរ៉ូបនេះ គេត្រូវប្រើប្រាស់សំពត់ព្រែដែលមានតម្លៃថ្លៃចំនួន៥៥០ម៉ែត្រ។
ជាដំបូង ក្រុមអ្នករចនាម៉ូដបានបង្កើតគ្រោងរបស់រ៉ូប កំណត់រូបរាងឱ្យបានត្រឹមត្រូវសម្រាប់ផ្នែក
កន្ទុយរ៉ូបដែលនឹងត្រូវក្រាលនៅលើព្រំ ក្រោយមក ពួកគេចាប់ផ្ដើមធ្វើផ្នែកដងខ្លួនដូចរ៉ូបធម្មតា
​ រូចចាប់ផ្ដើមភ្ជាប់ពីផ្ទាំងមួយទៅផ្ទាំងមួយដោយរៀបវាតាមលំដាប់។

មើលពីចម្ងាយ រ៉ូបយក្សក្រហមនេះហាក់ដូចជាសាលប្រគំតន្ដ្រីមួយដែលត្រូវបានបង្រួមតូច។
អ្នកទស្សនាទាំងឡាយអាចអង្គុយនៅលើផ្នែកកន្ទុយនៃរ៉ូបនេះដើម្បីទស្សនាការប្រគំតន្ដ្រី។ល។

វាមិនត្រឹមតែអាចត្រូវបានប្រើប្រាស់នៅក្នុងសាលប្រគំតន្ដ្រីនោះទេ តែរ៉ូបយក្សនេះក៏អាចដំឡើង
នៅកណ្ដាយវាលដើម្បីបំរើទស្សនិកជនផងដែរ។រីចំនួនកៅអីគឺអាស្រ័យទៅលើចំនួនមនុស្សចូល
រួម គេអាចបន្ថែមកន្លែងអង្គុយនៅលើផ្នែកកន្ទុយរ៉ូបដែលមានប្រវែងដ៏វែងនេះបាន។ រ៉ូបយក្ស
ពណ៌ក្រហមនេះពិតជាពិសេសអស្ចារ្យខ្លាំងណាស់ ៕

រូបមួយចំនួននៃរ៉ូបយក្សនេះ ៖



ដោយ ៖ សូរីយ៉ា
ប្រភព ៖ mymodernmet

Tags: modelstrangedressgiantredmeters-long