CamNews

តន្រ្តី 

ទៅមើលបណ្តាបទល្បីៗដែល Taylor Swift និយាយអំពី អតិតមិត្តប្រុសរបស់ខ្លួន (មានវីដេអូ)

Taylor Swift ត្រូវបានទស្សនិកជន ស្គាល់យ៉ាងច្បាស់ថា ជាតារាចំរៀងស្រីម្នាក់ ដែលចូលចិត្ត
សរសេរបទចំរៀង អំពីអតិតមិត្តប្រុសរបស់នាង ដែលធ្លាប់ឆ្លងកាត់ មានប្រវត្តិស្នេហាជាមួយ
នាងកន្លងមក ។ ហើយក្នុងនោះក៏មិនតិចដែរ ប្រសិនបើយើងរាប់តែបទល្បីៗ ក៏នៅតែច្រើនដែរ
ព្រោះនាង ក៏ធ្លាប់ឆ្លងកាត់ មានមិត្តប្រុសជាតារាៗ ច្រើនផងដែរ ។ បទទាំងនោះ មានដូចខាង
ក្រោមនេះ ៖


-Tim McGraw គឺជាបទដំបូងបំផុតរបស់ Taylor Swift ក្នុងពេលដែលនាង បានឈានជើងចូល
វិស័យចំរៀងជាលើកដំបូង ។​ បទនេះត្រូវបានគេដឹងថា នាងសរសេរចេញពី អតីតមិត្តប្រុស
របស់នាងឈ្មោះ Brandom Borello ដែលជាតារាចំរៀងបែប Country Pop ។



-Picture To Burn ត្រូវបានទស្សនិកជនដឹងថា នេះក៏ជាបទមួយដែល Taylor Swift សរសេរអំពី
មិត្តប្រុសរបស់នាងដែរ ព្រោះបើទស្សនិកជនស្តាប់មើលទៅ បុរសម្នាក់នោះ មិនមែនជាអ្នកមាន
អីទេ តែមិនចេះយល់ចិត្ត Taylor Swift ឡើយ ។ ទោះជាយ៉ាងណាក្តី គ្មានអ្នកណាស្គាល់ពីបុរស
ម្នាក់នោះឡើយ ។



-Tear Drops on My Guitar គឺជាបទដែល Taylor ច្រៀងអំពីបុរសម្នាក់ឈ្មោះ Drew កាលពី ២ ឆ្នាំ
មុនដែលនាង បានលួចស្រឡាញ់បុរសនោះ តែគេមិនដឹងខ្លួន រហូតដល់នាងដកចិត្តចេញ ទើប
បុរសម្នាក់នោះដឹង ក័ហួសពេលទៅហើយ ។



-Should've Say No ត្រូវបានគេដឹងថា នាងសរសេរអំពីការក្បត់បោកប្រាស់ របស់បុរសម្នាក់ដែល
ធ្លាប់ទាក់ទងជាមួយនាងមានឈ្មោះថា Sam Armstrong ។



-Forever & Always និង Last Kiss គឺជាបទផ្ញើរជូនទៅអតិតមិត្តប្រុសរបស់នាងគឺ Joe Jonas ដែល
បានសុំនាងបែកគ្នា ត្រឹមតែតាម Twitter ប៉ុណ្ណោះ ។



-We Are Never Ever Getting Back Together ត្រូវបានគេដឹងថា គឺជាបទមួយដែលនាងផ្ញើរជូន
អតិតមិត្តប្រុសរបស់នាង ដែលជាតារាសំដែងភាពយន្តឈ្មោះថា Jake Gyllenhaal ។



-Enchanted គឺជាបទមួយដែលនាងសរសេរអំពី តារាចំរៀង Adam Young (Owl City) បើទោះបីជា
អ្នកទាំង ២ នេះមិនដែលមានទំនាក់ទំនងឈានដល់ស្នេហាក៏ដោយ ។



-Dear John និង I Knew You Were Trouble ត្រូវបានទស្សនិកជន ដឹងថា គឺសរសេរអោយអតិត
មិត្តប្រុស John Mayer ដែលសព្វថ្ងៃជាគូស្នេហ៍ជាមួយនិង Katy Perry ៕ 

 


ដោយ ៖ លីលី
ប្រភព ៖ k14, youtube 


Tags: taylor swift star singer entertainment