CamNews

ភាពយន្ត 

លេចមុខនាយក្រឹម ក្នុងរឿង " គ្រាប់ពេជ្រ " (វីដេអូខាងក្នុង)

រឿង " គ្រាប់ពេជ្រ " ជាភាពយន្តថ្មីមួយរបស់ខ្មែរយើង ដែលកំពុងតែត្រៀម ដាក់បញ្ចាំងស្វាគមន៍
ទស្សនិកជន ក្នុងពេលឆាប់ៗនេះហើយ ។ កន្លងមកយើងធ្លាប់បានឃើញរួចមកហើយ ជាមួយនិង
វីដេអូខ្លីៗ ដែលឈុតដកស្រង់ចេញពីក្នុងរឿងនេះ យកមកបង្ហាញទស្សនិកជន តែថ្ងៃនេះ " គ្រាប់
ពេជ្រ " បានបញ្ចេញវីដេអូ Trailer ដែលធ្វើអោយយើង ដឹងសាច់រឿងកាន់តែច្បាស់ហើយ ។



បើតាមរយៈ Trailer យើងឃើញថា រឿងនេះបានិយាយអំពី ការប្លន់គ្រាប់ពេជ្រ ដែលមានតំលៃដល់
ទៅ ៣ លានដុល្លារដែលចោរ មានមិត្តភក្តិជាប៉ូលិស ហើយបានដាច់ខ្សែចំណងជាមិត្តភក្តិ ដោយ
សារតែប្រាក់ ។ អ្វីដែលពិសេសទៀតនោះ យើងបានឃើញនាយក្រឹម ដែលតារាកំប្លែងដ៏ល្បីមួយ
រូបប្រចាំព្រះរាជាណាចក្រកម្ពុជាយើង ។



" គ្រាប់ពេជ្រ " នឹងស្វាគមន៍ទស្សនិកជន នៅក្នុងរោងភាពយន្ត ២ នៅថ្ងៃទី ២១ ខែវិច្ឆិកា ខាងមុខ
នេះហើយ ។ ដូចនេះក្នុងពេលរង់ចាំរឿងនេះ ទស្សនិកជនអញ្ជើញទៅទស្សនា ឈុតខ្លះក្នុងរឿង
នេះបន្តិចទៅមើល ៕

 


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: movie khmer movie gem on the run cream391 krem entertainment