CamNews

ប្លែកៗ 

អាក្រាតកាយ អង្គុយ "ដោះទុកសត្វ" ក្រោមអាកាសធាតុ -30 អង្សាសេ នៅសមុទ្រ អង់តាកទិច

បង្ហាញខ្លួន នៅក្នុងការសាកល្បងថ្មីបំផុតមួយ របស់ស៊េរីប៉ុស្តិ៍ទូរសទស្សន៍ អាមេរិច "True Blood", តារាសម្តែងសង្ហា Alexander Skarsgard អាយុ ៣៧ឆ្នាំ ជនជាតិស៊ុយអ៊ែត បានដោះខោអាវចេញ ពីខ្លួន អស់រលីង ក្រោមលក្ខខណ្ឌអាកាសធាតុ ដ៏សែនត្រជាក់ នៅមហាសមុទ្រអង់តាកទិច។
ថ្មីៗនេះ រូបភាពដែលបានផ្តិតយកនូវទិដ្ឋភាព អាក្រាតកាយ ស្ថិតក្រោមអាកាសធាតុ ដ៏ត្រជាក់ របស់ Skarsgard បានមានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីវា ត្រូវបានគេបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Instagram កាលពីប៉ុន្មានថ្ងៃ កន្លងទៅនេះ។
Skarsgard អាក្រាតកាយ "ដោះទុកសត្វ" ក្រោមអាកាសធាតុ ដ៏ត្រជាក់
ក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំង -30 អង្សាសេ, Skarsgard បានស្លៀកតែខោខ្លីលើជង្គង់ មួយ និងពាក់ស្បែកជើងកវែង។ ដើម្បីបង្កើតបានជាទិដ្ឋភាព ដូចជាកំពុងអង្គុយនៅលើ បង្គង់ ពិតៗមែននោះ រូបគាត់បានកាន់សៀវភៅមួយក្បាល នៅក្នុងដៃ ជាមួយនឹងទឹកមុខ ដូចជាកំពុង គិតពីអ្វីមួយ៕
អាក្រាតកាយ ក្រោមអាកាសធាតុ - 30 អង្សាសេ គឺជាការសាកល្បង ដ៏ពិបាកខ្លាំងមួយ
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14

Tags: Sitting nude -30 degrees C Unbelievable Strange Alexander Skarsgard