CamNews

កំសាន្ត 

Daniel តួសំដែង Harry Potter ត្រូវបានគេប្រទះឃើញ ជាមួយស្រីស្អាតម្នាក់ សង្ស័យជាមិត្តស្រីថ្មី

Daniel Radcliffe គឺជាតារាសំដែងបុរសមួយ ដែលទស្សនិកជន បានស្គាល់រូបគេ តាមរយៈ
រឿង​ Harry Potter ដែលជារឿងមួយធ្វើអោយ Daniel Radcliffe ទទួលបានមុខមាត់ដ៏ល្បី ។



ថ្មីៗនេះ Daniel Radcliffe បានទៅសំដែងផ្ទាល់ជូនទស្សនិកជន ក្នុងរឿង The Cripple Of
Inishmaan
 នៅឯមហោស្រព Noel Coward Theatre នៅក្នុងទីក្រុង London ។ បន្ទាប់ពីបញ្ចប់
ការសំដែងរួចមក Daniel ក៏បានចាកចេញពីរោងមហោស្រព ក្រោយមភ្លើងកាំម៉េរា ជាច្រើន
របស់អ្នកកាសែត និងអ្នកគាំទ្ររបស់គាត់ ។ តែអ្នកកាសែតនិង អ្នកគាំទ្ររបស់ Daniel បាន
ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេ បានប្រទះឃើញ នារីដ៏ស្រស់ស្អាតម្នាក់ អង្គុយក្នុងឡាន
ជាមួយនិង Daniel ។ នារីម្នាក់នោះ មិនត្រូវបានគេស្គាល់ឈ្មោះ ឬឃើញមុខច្បាស់ទេដោយ
សារតែនាង យកទស្សនាវដ្ដី មកបាំងមុខរបស់នាងជាប់ ។



អ្នកកាសែតនិងទស្សនិកជន បានប៉ាន់ស្មានថា នាងច្បាស់ជាមិត្តស្រីថ្មីរបស់ Daniel Radcliffe
ហើយមើលទៅ ។ គួរបញ្ជាក់ផងដែរថា Daniel Radcliffe បានបែកបាក់ស្នេហា ជាមួយនិង
មិត្តស្រីចាស់នាង Rosie Coker កាលពីខែតុលា ឆ្នាំមុន ៕



ដោយ ៖ លីលី
ប្រភព ៖ k14,justjared 


Tags: star entertainment hollywood actor harry potter london Daniel Radcliffe