CamNews

យល់ដឹង 

គយគន់បាតុភូត រាហុ៍ចាប់ចន្រ្ទ ទាំងស្រុង នៅព្រលប់​ថ្ងៃទី ៨តុលាខាងមុខ

នៅព្រលប់ថ្ងៃពុធ ទី ៨តុលាខាងមុខ អ្នកដែលចូលចិត្តតារាសាស្ដ្រនៅកម្ពុជា នឹងមានឱកាសគយ
គន់ចន្ទ្រគ្រាសទាំងមូល (រាហុ៍ចាប់ចន្រ្ទ) ឬហៅថាព្រះចន្ទ្រពណ៌ឈាម ដែលជាបាតុភូតតារា
សាស្ដ្រដ៏គួរឱ្យចាប់អារម្មណ៍បំផុត ក្នុងឆ្នាំ ២០១៤នេះ។

ទំព័រ Huffintonpost ឱ្យដឹងថា ចន្ទ្រគ្រាសទាំងស្រុងលើកនេះ កើតឡើងនៅលើតំបន់មួយចំនួនក្នុង
ពិភពលោក ក្នុងនោះ គេអាចមើលឃើញឃើញបាតុភូតនេះ នៅភាគពាយព្យអាមេរិក ប្រទេស
អូស្ដ្រាលី និងភាគខាងកើតនៃទ្វីបអាស៊ី។ ចំណែកកម្ពុជា ក៏ស្ថិតក្នុងតំបន់ដែលអាចមើលឃើញ
ចន្ទ្រគ្រាសទាំងមូលផងដែរ។

ពេលវេលាដែលមានបាតុភូតចន្ទ្រគ្រាស គឺចាប់ពីម៉ោង ១៥ និង ១៥នាទី ដល់ម៉ោង ២០ និង ៣៤
នាទី (ម៉ោងនៅកម្ពុជា) ក្នុងនោះ ចន្ទ្រគ្រាសទាំងមូល (ព្រះចន្ទ្រចូលទៅកាន់តំបន់ស្រមោលរបស់
ផែនដី) គឺចាប់ពីម៉ោង ១៧ និង ២៥នាទី ដល់ម៉ោង ១៨ និង ២៤នាទី ប៉ុន្ដែ ព្រះចន្ទ្រនឹងងងឹតបំផុត
នៅម៉ោង ១៧ និង ៥៤នាទី។

ក្នុងអំឡុងពេលនៃចន្ទ្រគ្រាស ព្រះចន្ទ្រនឹងប្រែពណ៌ទៅជាក្រហមខ្ចី ក្រោយមកទៅជាក្រហមទុំ
ដូចឈាម ទើបបាតុភូតនេះ ត្រូវបានគេហៅថា Blood Moon (ព្រះចន្ទ្រពណ៌ឈាម)។

នៅកម្ពុជា ក្នុងថ្ងៃទី ៨តុលា ព្រះចន្ទ្រនឹងរះឡើង នៅវេលាប្រហែល ម៉ោង ១៧ និង ២០នាទី ហើយពេលវេលាដែលល្អបំផុតសម្រាប់គយគន់បាតុភូតរាហុ៍ចាប់ចន្រ្ទ គឺនៅម៉ោង ១៧ និង
៤៥នាទី ដល់ម៉ោង ១៩ និង ៣០នាទី។ អ្នកអាចមើលដោយភ្នែកធម្មតាបាន ដោយជ្រើសរើស
ទីតាំងដែលគ្មានដើមឈើ ឬអាគារ ឬមួយពន្លឺអំពូលភ្លើង និងមើលទៅទិសខាងកើត។ នៅកម្ពុជា
បាតុភូតនេះ នឹងកើតឡើងម្ដងទៀត ក្នុងថ្ងៃទី ៤មេសា ឆ្នាំ ២០១៥៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ huffintonpost