CamNews

សិក្ខាសាលាស្តីពីការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា សំរាប់សាធារណៈជនចូលរួមដោយឥតគិតថ្លៃ

ទីផ្សារមូលបត្រកម្ពុជាគឺជាទីផ្សារដ៏ថ្មីស្រឡាងមួយដែលបានចាប់បដិសន្ធិក្រោយពីការ
ដាក់សម្ភោធជា ផ្លូវការដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្រ្តីក្រសួង
សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងគោលបំណងជួយជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែ
រីកចំរើនឡើង។ យ៉ាងណាមិញ ដោយសារតែជា ទីផ្សារថ្មី ប្រជាពលរដ្ឋកម្ពុជាភាគច្រើន ពុំទាន់បានដឹងថា តើអ្វីទៅជាផ្សារមូលបត្រ? តើផ្សារនេះផ្តល់ ប្រយោជន៍អ្វីខ្លះដល់
សាធារណៈជន? តើយើងអាចវិនិយោគក្នុងផ្សារនេះ តាមរបៀបណា?




អាស្រ័យហេតុនេះ ក្រុមហ៊ុនភ្នំពេញ ស៊ីឃ្យួរីធី ភីអិលស៊ីមានកិត្តិយសសូមគោរព
អញ្ជើញសាធារណៈជនទាំងអស់ ចូលរួមសិក្ខាសាលាដោយឥតគិតថ្លៃដើម្បីបំបាត់
នូវចំងល់ទាំងអស់នេះ។

ដោយ ខេមរៈ