![[IMG]](http://media.tinhte.vn/photo/var/albums/sonlazio/Screen%20Shot%202012-04-16%20at%207.21.17%20AM.png?m=1334535755)
កាលពីពេលថ្មីៗនេះ អ្នករចនាម៉ូដឈ្មោះ
Kota Nezu របស់ក្រុមហ៊ុន
Znug Design ទើបតែបាន
ធ្វើការ
ឧទ្ទេសនាមបង្ហាញនូវវត្តមានសមិទ្ធិផលថ្មីរបស់ខ្លួនមួយមានឈ្មោះថា
zecOO ដែលជាម៉ូតូ
ដំណើរការដោយថាមពលអគ្គីសនី ជាមួយរួបរាងយ៉ាងចំលែកគួរអោយចាប់អារម្មណ៍បំផុត និងមាន
ប្រើប្រាស់នូវគ្រឿងម៉ាស៊ីនដែលមានភាពជិតស្និទបំផុតជាមួយនឹងបរិស្ថានផងដែរ។ អំពីរូបរាងផ្នែក
ខាងក្រៅរបស់
zecOO គឺមានរូបរាងស្រដៀងគ្នានឹង
V-rex Travertson ដែរ។ ប៉ុន្តែប្រព័ន្ធបើក
បររបស់
zecOO នេះគឺមានលក្ខណៈស្មុគស្មាញជាងទោចក្រយានយន្តធម្មតាផ្សេងៗ គឺស្ទើរតែមាន
លក្ខណៈប្រហាក់ប្រហែលគ្នានឹងប្រព័ន្ធបើកបររបស់រថយន្តយ៉ាងដូច្នោះ។ រីឯសំបកតួរបស់សមិទ្ធិ
ផលថ្មីនេះ ត្រូវបានក្រុមអ្នកជំនាញផលិតឡើងពីសារធាតុដែលសំរាប់ផលិតធ្វើជាសំបករបស់យាន
អាវកាសយកមកផលិតនិងបំពាក់អោយ
zecOO នេះដើម្បីបង្កើនកំរិតរឹងមាំរបស់វា។
ទោចក្រយានយន្តនេះមានទំងន់ ២៤៥ គីឡូក្រាម និងប្រើប្រាស់នូវគ្រឿងម៉ាស៊ីនដែលមានកំលាំង
រហូតដល់ ២១Kw ដែលប្រហែល ២៨ សេះនិងម៉ូម៉ង់ ៦៥Nm ។ ចំពោះថាមពលដែលផ្គត់ផ្គង់ទៅ
អោយគ្រឿងម៉ាស៊ីនត្រូវបានអោយដឹងថាគឺដោយសារថ្ម ប៉ុន្តែក្រុមហ៊ុនផលិតមិនបានធ្វើការបញ្ជាក់
ពត៌មានលំអិតស្តីពីថ្មសំរាប់ផ្គត់ផ្គង់នេះទេ។
zecOO ប្រើប្រាស់កង់ទាំងពីរមានទំហំ ១៨អ៊ីងដូចគ្នា
ជាមួយសំបកកៅស៊ូមុខមានទំហំ ១៨០/៥៥ និងសំបកកៅស៊ូខាងក្រោយមានទំហំ ២៤០/៤០ ។
បច្ចុប្បន្ន
Znug Design មិនទាន់ប្រកាសអោយដឹងពីតំលៃរបស់
zecOO នេះនៅឡើយ គឺគ្រាន់តែ
អោយដឹងថាម៉ូតូប្រភេទនេះផលិតឡើងមានបរិមាណកំណត់នៅចុងឆ្នាំនេះ៕
![](/FileManager/Articles/mce/2012/4/17/ze9-17-04-2012--15-17-31.jpg)
![](/FileManager/Articles/mce/2012/4/17/ze7-17-04-2012--15-17-00.jpg)
![](/FileManager/Articles/mce/2012/4/17/ze1-17-04-2012--15-14-54.jpg)
![](/FileManager/Articles/mce/2012/4/17/ze2-17-04-2012--15-15-09.jpg)
![](/FileManager/Articles/mce/2012/4/17/ze4-17-04-2012--15-15-43.jpg)
![](/FileManager/Articles/mce/2012/4/17/ze3-17-04-2012--15-15-21.jpg)
![](/FileManager/Articles/mce/2012/4/17/ze5-17-04-2012--15-16-00.jpg)
![](/FileManager/Articles/mce/2012/4/17/ze6-17-04-2012--15-16-31.jpg)
![](/FileManager/Articles/mce/2012/4/17/ze13-17-04-2012--15-18-06.jpg)
![](/FileManager/Articles/mce/2012/4/17/ze12-17-04-2012--15-17-53.jpg)
ប្រភព៖ Faster and Faster ដោយ៖ រស្មី