ម្ចាស់ហាងស្រា Manchester Arms នៅប្រទេសអង់គ្លេស បានថតជាប់រូបភាពព្រលឹងខ្មោច
មួយ អុកឡុកហាងស្រារបស់ខ្លួនតាមរយះកាមេរ៉ាសុវត្ថិភាព។ ខ្មោចនោះបានចូលក្នុងហាង
បើកភ្លើងផ្តេសផ្តាស បើកបណ្តាឧបករណ៍តន្រ្តី និងបើកស្រាបៀរ ស្រា ចាក់ពេញកម្រាល
ឥដ្ឋនៅក្នុងហាង។
ម្ចាស់ហាង អ្នកស្រី Lisa និងលោក Mark បានទិញ Bar Old Town បានរយះពេល 10សប្តាហ៍
ហើយរឿងចម្លែកៗក៏បានកើតឡើងជារឿយៗផងដែរ។ មនុស្សជាច្រើននាក់នៅហាងនេះបាន
ឲ្យដឹងថា ពួកគេមានអារម្មណ៍ថាហាក់ដូចជាមានមនុស្សកំពុងលេងសក់ពួកគេដូច្នេះឯង។
រូបភាពថតបានពីកាមេរ៉ាសុវត្ថិភាព
វីដេអូនៅក្នុងកាមេរ៉ាសុវត្ថិភាពបានឲ្យឃើញពន្លឺដ៏ភ្លឺមួយ ប៉ុន្តែអ្នកស្រី Lisa អាយុ 38ឆ្នាំ បានឲ្យដឹង
ថា នោះគឺជាមនុស្សស្រីវ័យកណ្តាលម្នាក់ពាក់អាវរោមសត្វ។ អ្នកស្រី Lisa បាននិយាយថា: "ពេល
ខ្លះអ្នកមានអារម្មណ៍ថា មានអ្នកណាម្នាក់នៅខាងក្រោយខ្នងអ្នក តែពេលយើងបែរខ្លួនងាកមើល
អ្នកនឹងឃើញតែស្រមោលមួយនៅចុងកន្ទុយភ្នែកប៉ុណ្ណោះ ហើយបន្ទាប់មកអ្នកនឹងមិនឃើញអ្នក
ណាទាំងអស់។ ខ្ញុំស្ទើរតែមិនជឿភ្នែករបស់ខ្លួន ពេលមើលឡើងវិញនូវទិដ្ឋភាពដែលថតជាប់នៅ
ក្នុងកាមេរ៉ាសុវត្ថិភាព"។
កាលពីយប់ថ្ងៃទី1/11 អ្នកស្រី Lisa ពេលរៀបចំចូលគេង គាត់ក៏បានទៅត្រួតពិនិត្យកុំព្យូទ័រ ពេល
នោះគាត់ក៏បានឃើញរឿងចម្លែកមួយនៅលើអេក្រង់កុំព្យូទ័រ។ អ្នកស្រីបាននិយាថា: "ខ្ញុំបានទូរស័ព្ទ
ទៅបុគ្គលិកម្នាក់ ហើយសួរនាងថាមានអ្វីប្លែកនៅទីនោះរឺអត់? នាងបានឆ្លើយមកវិញថា គ្មានអ្វី
ចម្លែកទេ ប៉ុន្តែខ្ញុំប្រាកដថា មានមនុស្សស្រីម្នាក់នៅលើអេក្រង់កុំព្យូទ័រ។ ខ្ញុំបានរត់ចុះជណ្តើរទៅ
មើល គឺមិនឃើញអ្វីទាំងអស់"។
រឿងអបីយជំនឿនៅមិនទាន់មានអ្នកណាម្នាក់ អះអាងស្រាយបញ្ជាក់ឲ្យបានច្បាស់លាស់នៅ
ឡើយទេ ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង រឿងព្រលឹងខ្មោច ព្រាយបិសាចនៅតែបន្ត
មានការនិយាយរហូតមកដល់ពេលបច្ចុប្បន្ន។ ដូច្នេះជឿ រឺមិនជឿគឺអាស្រ័យលើការយល់ឃើញ
របស់មនុស្សយើងម្នាក់ៗ៕
ដោយ៖ សិលា
ប្រភព៖ k14