ថៃ ៖ ការប្រគុំតន្រ្តីទេសចរណ៍របស់ក្រុមចម្រៀង BLACKPINK មួយបានប្រារព្ធធ្វើឡើងនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១៣ ខែមករាកន្លងទៅនេះ ហើយយើងក៏សង្កេតឃើញថាមានតារាល្បីៗជាច្រើនដួងក៏បានលើកទឹកចិត្ត ជាពិសេសគឺសមាជិកម្នាក់នៅក្នុងក្រុមគឺនាង Lisa ដែលត្រូវបានគេដឹងថាជាជនជាតិថៃ ។
ក្រៅពីការលើកទឹកចិត្តដោយការចូលរួមនៅក្នុងការប្រគុំតន្រ្តីហើយនោះ យើងក៏សង្កេតឃើញថា មានតារាសម្តែងស្រីពីរដួងគឺនាង Taew Natapohn Tameeruks និងនាង Mew Nittha បានស្កាត់ទៅជួប Lisa ដែលជាសមាជិក Blackpink នៅក្រោយឆាក និងថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងបង្ហោះចែករំលែកហ្វេនៗយ៉ាងមានក្តីសុខថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook