CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះចម្បាំង អ៊ុយក្រែន ២គ្រឿង ត្រូវក្រុមឧទ្ទាមបាញ់ទម្លាក់ ដោយម៉ីស៊ីល ដូច MH17 ដូចគ្នាដែរ

ព័ត៌មានអន្តរជាតិ ៖ ព័ត៌មាន Channel News Asia ចេញផ្សាយថា ក្រុមឧទ្ទាមគាំទ្ររុស្ស៊ី នាថ្ងៃពុធ ទី២៣ កក្កដានេះ បានបាញ់ទម្លាក់ យន្តហោះចម្បាំងអ៊ុយក្រែន  ចំនួនពីរ គ្រឿង  ក្នុងតំបន់ ភាគខាងកើតប្រទេស បន្ទាប់ពីការបាញ់ទម្លាក់ យន្តហោះម៉ាឡេស៊ី MH17  ។    យន្តហោះ  Sukhoi ត្រូវបានក្រុមឧទ្ទាមបាញ់ធ្លាក់ ចម្ងាយ ២៥គីឡូម៉ែតពីតំបន់ ធ្លាក់យន្ត ហោះ MH17 ។ ដោយឡែកនៅភាគខាងត្បូងតំបន់ Lugansk ដែល នៅ   ជិតភូមិ  Dmytrivka  ក្រុមឧទ្ទាមបាញ់ទម្លាក់ យន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែន ដោយគ្រាប់ មី ស៊ីល របស់ខ្លួន តែអ្នកបើកបរបានរំដោះខ្លួនរួច៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia និង​ដើមអម្ពិល


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH17