CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី៖ មិនទាន់ អាចបញ្ជាក់ ពីអំពើប្លន់ យន្ដហោះ MH370 នៅឡើយទេ

កូឡាឡាំពួរ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ នេះទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយឲ្យ ដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃសៅរិ៍នេះ នៅមិនទាន់អាចបង្ហាញ ពីភស្ដុតាងពីការប្លន់យន្ដហោះ ដឹកអ្នកដំណើរ ប្រភេទMH370 របស់ខ្លួននៅឡើយទេ។

លោកបានបន្ថែមថា ប៉ុន្តែយន្តហោះ Boeing 777 បានបកត្រឡប់មកវិញ ពីទីតាំងដែលបាន ស្គាល់ ចុងក្រោយ របស់ខ្លួនស្តីពីប្រព័ន្ធរ៉ាដាស៊ីវិល និងសញ្ញាដែលចាប់បានដោយរ៉ាដាយោធា របស់ម៉ាឡេស៊ី ស្ថិតនៅភាគខាងជើង នៃច្រកសមុទ្រ ម៉ាឡាកា គឺមកពីយន្តហោះដែល កំពុងបាត់ខ្លួននោះ។

លោកបាននិយាយថា វាគឺស្ថិតនៅក្នុងកម្រិតមួយខ្ពស់ណាស់ ដែលថាប្រព័ន្ធទំនាក់ទំនង ទៅនឹងយន្ដហោះ នោះមិនមានដំណើរការ និងបំលាស់ទីចេញពីគន្លងហោះហើររបស់វា ជាសកម្មភាពចេតនានៃបញ្ជាដូច្នេះ។

គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវ និងស៊ើបអង្កេតនៃការបាត់ខ្លួន របស់យន្ដហោះមួយនេះ នៅតែបន្តនៅឡើយ រហូតមកដល់ពេលនេះ៕

Photo by DAP-News

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States