CamNews

ម៉ូដែល 

បង្ហាញម៉ូដសត្វនៅសហរដ្ខអាមេរិក

សហរដ្ឋអាមេរិក៖កាលពីថ្ងៃទី ១២ សប្ដាហ៍មុននេះ នៅតំបន់ Fort Lauderdale នារដ្ឋ
Florida មានការរៀបចំបង្ហាញម៉ូដនានាដែលទាក់ទងនឹងសត្វសុនខ ដែលរាល់ការច្នៃម៉ូដ
ទាំងនោះត្រូវបានច្នៃដោយប្រជាជននៅតំបន់នោះ។

តាមរយៈព្រិត្តិការណ៍នេះ អ្នករៀបចំសង្ឃឹមថា នឹងរៃអង្គាសបានប្រាក់ចំនួន ២,៥០០
ដុល្លាអាមេរិក។ ប្រាក់នេះនឹងត្រូវយកទៅចំនាយលើសត្វចិញ្ចឹមទាំងឡាយដែលត្រូវ
គេបោះបង់ចោល។

មូលិធិឈ្មោះថា Amanda Foundation ដែលនៅពីក្រោយការរៀបចំនេះ បង្កើតឡើងតាំង
ពីឆ្នាំ ១៩៧៦ ហើយបានជួយសង្គ្រោះសត្វដែលគ្មានទីជម្រក ច្រើនជាង ១០,០០០ ក្នុង
មួយឆ្នាំ៕(amusing planet)

ដោយៈសំអាត

Tags: animaldogfashionshoweventfundhomeless