ព្រលានយានអាវកាសពាណិជ្ជកម្មដំបូងបង្អស់នៅក្នុងពិភពលោក ត្រូវបានសម្ពោធបើក
ដំណើរការនៅក្នុងរដ្ឋ New Mexico នៃប្រទេស អាមេរិក កាលពីថ្ងៃទី១៨ តុលា។
ព្រលានយានអាវកាសដែលឈ្មោះថា Spaceport America នេះត្រូវបានវិនិយោគដោយ
ក្រុមហ៊ុន Virgin Galactic ដឹកនាំដោយមហាសេដ្ឋី ជនជាតិ អង់គ្លេស លោក Richard
Branson ។ ភ្ញៀវកិត្ដិយសជាច្រើនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីនេះ ក្នុងនោះក៏មាន
ប្រធានរដ្ឋ New Mexico លោក Susana Martinez និងអាវកាសយានិក គឺលោក Buzz
Aldrin ផងដែរ។
យោងតាម ព័ត៌មានពី AP បានឱ្យដឹងថា ក្រុមហ៊ុន Virgin Galactic មានសង្ឃឹមថានឹង
អាចចាប់ផ្ដើមការហោះហើរសាកល្បងជាលើកដំបូងនាចុងឆ្នាំ ២០១២ ហើយក៏នឹងចាប់
ផ្ដើមការហោះហើរផ្នែកពាណិជ្ជកម្មបន្ទាប់នោះតែម្ដង។ ទោះជាបែបនេះក្ដី ក្រុមហ៊ុននេះ
កំពុងរង់ចាំច្បាប់អនុញ្ញាតិធ្វើពាណិជ្ចកម្មពីក្រសួងអាកាសចរណ៍ អាមេរិក។
គួរំលិកថា រហូតមកដល់ពេលនេះមានអ្នកទិញសំបុតជាង ៤៥០ នាក់ដើម្បីបានធ្វើដំណើរ
ទេសចរណ៍ទៅកាន់អាវកាស ក្នុងនោះមាន១៥០ នាក់បានចូលរួមក្នុងពិធីសម្ពោធព្រលាន
យានអាវកាសកាលពីម្សិលមិញ។
ព្រលានយានអាវកាស Spaceport America មានផ្លូវយន្ដហោះប្រវែង ៣ គីឡូម៉ែត្រ រួម
មាន អាវកាសយានដ្ឋាន ទីបញ្ជាការដ្ឋាន និងតំបន់ត្រៀមសម្រាប់ភ្ញៀវ។
ក្រុមហ៊ុន Virgin Galactic ត្រូវចំណាយពេលអស់ ៦ ឆ្នាំទើបអាចទទួលបានសិទ្ធិសាងសង់
អាវកាសយានដ្ឋាននេះ។ អាវកាសយានដ្ឋាននេះត្រូវបានគេមើលឃើញថាជាការចាប់ផ្ដើម
មួយដែលអាចធ្វើឱ្យក្ដីស្រមៃនៃការធ្វើដំណើរទេសចារណ៍នៅអាវកាសក្លាយជាការពិតក។
លោក Branson និងកូនប្រុសរបស់គាត់នឹងធ្វើដំណើរទេសចារណ៍នៅអាវកាសជាលើក
ដំបូង។ លោកថ្លែងថា ៖ "យើងខ្ញុំពិតជាចង់សាកល្បងមុនពេលប្រគល់វាឱ្យអ្នកអាវកាស
ចារណ៍" ។
តម្លៃសំបុតធ្វើដំណើរទេសចារណ៍ទៅកាន់អាវកាសក្នុងរយៈពេល ២ ម៉ោងកន្លះសម្រាប់
មនុស្សម្នាក់គឺ ២ សែនដុល្លារ ។ ភ្ញៀវនឹងមានឱកាសចំនួន ៥ នាទីដើម្បីទទួលបាន
អារម្មណ៍ដែលស្ថិតក្នុងស្ថានភាពគ្មានទំនង់ ហើយក្រោយមក ពួកគេនឹងបានទស្សនាផែន
ដីពីលើអាវកាស៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH