មានមូលហេតុមួយចំនួនដែលធ្វើឲអ្នកប្រឈមមុខនឹងបញ្ហាសក់ស្ងួត។ មូលហេតុទាំងនោះ មានដូចជាៈ ការប្រឈមនឹងកំដៅថ្ងៃយូរពេក ការប្រើម៉ាស៊ីនផ្លុំសក់ ការត្រូវខ្យល់ខ្លាំង និង កង្វះខាតវិធីធម្មជាតិក្នុងការថែរក្សាសក់។ ដូចនេះ យើងសូមណែនាំអ្នកនូវវិធីធម្មជាតិ ក្នុងការ ព្យាបាលបញ្ហាសក់ស្ងួត។
វិធីទី១៖ ដាក់ប្រេងដូង២ស្លាបព្រាបាយចូលក្នុងខ្ទះ ហើយដាក់ស្លឹកការី ៥ឬ៦ សន្លឹក (curry leaves) ទុកវា ២ទៅ៣នាទី បន្ទាប់មកចាក់វាចូលទៅក្នុងចាន ទុកឲត្រជាក់។ យកប្រេងនៅក្នុងចាននោះលាបទៅលើស្បែកក្បាល ហើយញីថ្នមៗ។ ជ្រលក់កន្សែងនឹង ទឹកក្តៅល្មម ហើយពូតឲស្ងួត បន្ទាប់មករុំក្បាលរបស់អ្នកដោយទុករយៈពេល ១៥នាទី ជាការស្រេច។
វិធីទី២៖ គោះពងមាន់ពីរគ្រាប់ដាក់ក្នុងចាន ថែមទឹកក្រូចឆ្មារ២ស្លាបព្រាបាយ និងប្រេង olive រឺប្រេង Almond ២ស្លាបព្រាបាយ។ កូរឲសព្វ ហើយលាបទៅលើស្បែកក្បាល និងសក់។ ម៉ាស្សាស្បែកក្បាល របស់អ្នកថ្នមៗ ហើយទុក១៥នាទី ទើបកក់សក់ចេញ។
ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ homeveda